ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភា ជូនពរដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតឱ្យទទួលបានជោគជ័យក្នុងកិច្ចការងារមនុស្សធម៌ជាបន្តបន្ទាប់ថែមទៀត

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន បានសំដែងនូវការកោតសរសើរដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏សកម្ម និងឈ្លាសវ៉ៃក្នុងការបំពេញភារកិច្ចដើម្វីបុព្វហេតុការងារមនុស្សធម៌ សមជាអ្នកដឹកនាំស្ត្រីដ៏ឆ្នើមមួយរូប ពោពេញដោយគុណធម៌ និងគំរូវីរភាពល្បីល្បាញ ទាំងក្នុងតំបន់និងលើឆាកអន្តរជាតិដែលបានធ្វើឱ្យភារកិច្ចមនុស្សធម៌ និងការដឹកនាំកាកបាទក្រហមកម្ពុជា សម្រេចបានជោគជ័យជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៧ ឈានចូល៦៨ឆ្នាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចពញាចក្រី បានថ្លែងថា៖ «ខ្ញុំនិងភរិយាមានសេចក្ដីសោមនស្សរីករាយ សូមសំដែងនូវអំណរសាទរ និងប្រសិទ្ធពរជ័យបវរសួស្ដី សិរីមង្គល មហាប្រសើរជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ និជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជាឱ្យទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់បន្ថែមទៀត»។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កើតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ ជាកូនកសិករក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នជាផ្នែកនៃខេត្តត្បូងឃ្មុំ)។ សម្ដេចបានរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

សម្ដេចបានក្លាយជាប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៨ ដែលបានបន្តបេសកម្មមនុស្សធម៌ជួយដល់ពលរដ្ឋកម្ពុជារហូតមកដល់បច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក