ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន៖ ព្រឹត្តិការណ៍រំលឹកគុណអង្គរបានដាស់តឿនប្រជាពលរដ្ឋឱ្យចេះថែរក្សាការពារតំបន់អង្គរទាំងមូលឱ្យបានគង់វង្ស

សៀមរាប៖ ឧបនាយករដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា លោកស្រី ម៉ែន សំអន បានលើកឡើងថាប្រាសាទអង្គរដែលឈរយ៉ាងរឹងមាំគឺបានបញ្ជាក់ពីការ តស៊ូ លះបង់ របស់បុព្វបុរសខ្មែរ ព្រះមហាក្សត្រគ្រប់ព្រះអង្គ ឥស្សរជនជាតិ អ្នកជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងជនរួមជាតិគ្រប់ជំនាន់ ក្នុងការថែរក្សាការពារឱ្យនៅ គង់វង្សដល់កូនចៅរបស់ខ្លួន ហើយកូនខ្មែរបច្ចុប្បន្ននិងថ្ងៃអនាគតត្រូវតែចងចាំ និងប្តេជ្ញាចិត្តថែរក្សាការពារតំបន់អង្គរទាំងមូល ដើម្បីជាការតបស្នងសងគុណ។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរនៅមុខស្ពានហាលអង្គរវត្ត ខេត្តសៀមរាប នៅ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ លោកស្រី ម៉ែន សំអន បានថ្លែងថា ដើម្បីអបអរសាទរខួបគម្រប់២៩ឆ្នាំនៃការដាក់រមណីដ្ឋានអង្គរ រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីរំលឹកគុណអង្គរឡើងដើម្បីជាការអបអរសាទរ ក៏ដូចជាបង្ហាញនូវការដឹងគុណចំពោះបុព្វបុរសខ្មែរ។

លោកស្រីបានលើកឡើងថា៖ «ការរៀបចំកម្មវិធីនេះប្រពឹត្តទៅ បានគឺ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីបានដឹកនាំប្រទេសមានសុខសន្តិភាព និងឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ម្យ៉ាងទៀតនៅ ក្នុងឆ្នាំនេះ គឺជាការអបអរសាទរនៃពិធីរំលឹកខួបគំរប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូផងដែរ»។

អាជ្ញាធរជាតិអប្សរាបានរៀបចំបុណ្យរំលឹកគុណអង្គរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ដើម្បីរម្លឹកដល់គុណបុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរឱ្យបានគង់វង្សមកដល់សព្វថ្ងៃ។ បុណ្យនេះក៏មានព្រឹត្តិការណ៍ផ្សេងៗដែលនឹងរៀបចំកម្មវិធីសាសនានៅ ទីតាំងមុខប្រាសាទភ្នំបាក់ខែង កម្មវិធីសម្តែងនូវសិល្បៈស្បែកធំដោយក្រុមសិល្បៈវត្តរាជបូណ៌ ការសម្តែងល្ខោនបាសាក់ និងសិល្បៈជាច្រើនទម្រង់ទៀត។ ជាមួយគ្នានេះអាជ្ញាធរជាតិអប្សរា ក៏នឹងបើកឱកាសដល់សាធារណជនអាចទៅ ទស្សនកិច្ចឈ្វេងយល់អំពីការងារ នៅតាមការដ្ឋានជួសជុលប្រាសាទនានា ដែលអាជ្ញាធរជាតិអប្សរាកំពុងដំណើរការដែលអាចដឹងកាន់តែច្បាស់ពីកិច្ចការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយចីរភាព។

នេះជាលើកដំបូងហើយដែលអាជ្ញាធរជាតិអប្សរាបានរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលនឹងប្រព្រឹត្តិទៅ១ឆ្នាំម្ដង។

អង្គរវត្ត មានទីតាំងស្ថិតនៅ ភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ៧ គ.ម ពីទីរួមខេត្ត។ ត្រូវបានកសាងឡើងនៅសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ រមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោក នៅក្នុងកិច្ចប្រជុំគណ:កម្មការបេតិកភណ្ឌពិភពលោកលើកទី១៦ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក