ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មោទនភាព! សមិទ្ធិផលថ្មីមិនធ្លាប់មានកកើតលើទឹកដីខេត្តព្រះសីហនុ (មានវីដេអូ)

ខេត្តព្រះសីហនុ៖ សមិទ្ធិផលថ្មីមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា បានលេចចេញជារូបរាងនៅតាមបណ្តោយផ្លូវជាតិលេខ៤ លើទឹកដីនៃខេត្តព្រះសីហនុ នោះគឺផ្លូវក្រោមដីសម្រាប់អ្នកដំណើរថ្មើរជើងចំនួន ២កន្លែង។

ផ្លូវថ្មើរជើងក្រោមដីនេះមានប្រវែង៥៣ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្ពស់ ៣,២ម៉ែត្រ មួយកន្លែងស្ថិតនៅមុខវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ និងនៅទីប្រជុំជនមួយកន្លែងទៀត សម្រាប់បង្កលក្ខណៈងាយស្រួល និងសុវត្ថិភាពដល់កម្មករ កម្មការិនី សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋនៃខេត្តព្រះសីហនុទាំងមូល ជាពិសេសបង្ការនូវគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងអាចនាំឱ្យមានការបាត់បង់អាយុជីវិតប្រជាពលរដ្ឋជាអាទិ៍។

ផ្លូវក្រោមដីសម្រាប់អ្នកថ្មើរជើងចំនួន ២កន្លែង ដែលជាសមិទ្ធិផលថ្មីក្រោមស្នាដៃរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន គ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ ២០២១ ខាងមុខនេះ។

ប៉ុន្តែយ៉ាងណាមិញ គម្រោងនេះអាចនឹងបញ្ចប់មុនផែនការនៅបំណាច់ខែឧសភា ឬយ៉ាងយូរនៅពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២១នេះតែម្តង។ នេះបើតាមការឱ្យដឹងពីឧត្តមសេនីយ៍ទោ វង់ សំអាត មេបញ្ជាការរង កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដែលជាក្រុមការងារទទួលបន្ទុកសិក្សា និងស្ថាបនាគម្រោងនេះ។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវថ្មើរជើងក្រោមដីឆ្លងកាត់ផ្លូវជាតិលេខ៤ នេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ។

ខេត្តព្រះសីហនុត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាខេត្តសក្តានុពលមួយរបស់កម្ពុជា ទាំងវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ហើយសម្តេចក៏បានកែប្រែមុខមាត់ខេត្តព្រះសីហនុទាំងមូលឱ្យកាន់តែរីកចម្រើនតាមរយៈសមិទ្ធិផលជាច្រើន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង ៣៤ ខ្សែក្នុងខេត្ត ដែលសម្តេចបានចាត់ទុកថា នេះគឺជាការត្រៀមខ្លួនរបស់ខេត្តជាប់មាត់សមុទ្រមួយនេះក្នុងការស្រូបទាញអ្នកទេសចរ ព្រមទាំងការបង្កើននូវសេដ្ឋកិច្ច ក្រោយគ្រាដែលវិបត្តិកូវីដ-១៩ ត្រូវបិទបញ្ចប់នាពេលខាងមុខ៕
 
ប្រភព ៖ SPM Page

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក