សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ព្រះមហាក្សត្រកោតសរសើរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានដឹកនាំការងារកាកបាទក្រហមបានដោយជោគជ័យ

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី បានសំដែងនូវហឬទ័យរីករាយក្នុងឱកាសចម្រើនជន្មាយុ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី១៥ ខែធ្នូ ស្អែកនេះដោយព្រះអង្គមានរាជអង្ការថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត គឺជាអ្នកដឹកនាំដ៏ឆ្នើមមួយរូបដែលបានដឹកនាំសកម្មភាពកាកបាទក្រហមកម្ពុជាទទួលបានជោគជ័យល្អប្រសើរ។

ក្នុងរាជសារចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ព្រះកុរណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មានរាជអង្ការថា៖ «ជានិច្ចកាលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបំពេញការងារមនុស្សធម៌ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បានខិតខំអស់ពីកម្លាំងកាយ-ចិត្ត បំពេញភារកិច្ចជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមជូនពរបវរមហាប្រសើរជូន សម្ដេចកត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកម្មដ៏ឧត្តុងឧត្តមបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមប្រកបតែនឹងពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ» ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កើតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ ជាកូនកសិករក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នជាផ្នែកនៃខេត្តត្បូងឃ្មុំ)។ សម្ដេចបានរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

សម្ដេចបានក្លាយជាប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៨ ដែលបានបន្តបេសកម្មមនុស្សធម៌ជួយដល់ពលរដ្ឋកម្ពុជារហូតមកដល់បច្ចុប្បន្ន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក