ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជាត្រៀមខ្លួនចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍន៍ដើម្បីបន្តសម្រេចឲ្យបាននូវចក្ខុវិស័យរួមគ្នាក្នុងការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិអេស្កាប់លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីសារសំខាន់នៃសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការកៀរគរធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ដោយថាសិក្ខាសាលានេះនឹងធ្វើឱ្យអ្នកចូលរួមបានចែករំលែកនូវបទពិសោធន៍ និងការកៀរគរធនធាន ដើម្បីសម្រេចបាននូវគោលអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ក្នុងបរិបទកូវីដ-១៩។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងក្នុងសិក្ខាសាលាដែលរៀបចំដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វកនៃអង្គការសហប្រជាជាតិ (UN ESCAP) នៅព្រឹកនេះថាដើម្បីទាញយកប្រភពចំណូលនិងធនធានក្នុងបរិបទនៃជំងឺកូវីដ-១៩រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវការងារអាទិភាពចំនួន៥គឺ ការប្រែក្លាយការគំរាមកំហែងនៃជំងឺរាតត្បាតទៅជាឱកាសកំណែទម្រង់ក្នុងប្រទេស ការលើកកម្ពស់គោលនយោបាយពាណិជ្ជកម្ម ការបន្តពង្រឹងស្ថិរភាពហិរញ្ញវត្ថុ ការរក្សាបាននិរន្តភាពនៃជំនួយពីបរទេស និងការបន្តពង្រឹងភាពជាម្ចាស់នៃប្រទេស។

លោកបញ្ជាក់ថា ការងារទាំង៥នេះបានធ្វើឱ្យកម្ពុជាមានការប្រកួតប្រជែងសេដ្ឋកិច្ចខ្ពស់ ធ្វើឱ្យមានលំហូរទុនវិនិយោគពីបរទេសកាន់តែច្រើន ក៏ដូចជាការធានាដល់និរន្តរភាពនៃជំនួយអន្តរជាតិ និងរក្សាបាននូវឯករាជ្យភាពនៃប្រទេសបានថែមទៀត។

សិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការកៀរគរធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ដែលរៀបចំដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វក នៃអង្គការសហប្រជាជាតិ (UN ESCAP) ក្នុងគោលបំណងប្រមូលផ្តុំអ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយមកពីប្រទេសដែលមានការអភិវឌ្ឍតិចតួច និងរដ្ឋដែនកោះដែលកំពុងអភិវឌ្ឍ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពិភាក្សាអំពីការកៀរគរធនធាន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចែករំលែកបទពិសោធន៍ ក្នុងកិច្ចខិតខំប្រឹងប្រែងកៀរគរធនធាន ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សិក្ខាសាលានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺចាប់ពីនៅថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ ដោយតាមការចូលរួមពីទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងតំណាងរដ្ឋាភិបាលមកពី ៤៥ ប្រទេស ក្នុងតំបន់អាស៊ី និងប៉ាស៊ីហិ្វក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក