ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាគំរូនៃការស្នេហាជាតិមាតុភូមិយ៉ាងឧត្តុងឧត្តម

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានសម្ដែងនូវការគោរពនិងដឹងគុណចំពោះវីរភាពសេ្នហាជាតិមាតុភូមិរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលះបង់ចំពោះជាតិមាតុភូមិ។ លោកបានចាត់ទុកការលះបង់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតគឺជាគំរូសកម្មភាពសេ្នហាជាតិមាតុភូមិប្រកបដោយវីរភាពដ៏ខ្ពង់ខ្ពស់មួយ។

ក្នុងសារលិខិតជូនពរក្នុងឱកាសខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ លោក ឯម ច័ន្ទមករា បានលើកឡើងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានលះបង់ជាច្រើនក្នុងកិច្ចការងារមនុស្សធម៌ ដើម្បីជួយប្រជាជាតិកម្ពុជាឱ្យរួចផុតពីទុក្ខលំបាក សេចក្ដីស្រេកឃ្លាន រងគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងបានជួយឧបត្ថមដល់ទុរគតជនចាស់ជរាគ្មានទីពឹង កុមារកំព្រារងគ្រោះ ស្ដ្រីមានវិបត្តិ ជាពិសេសជនមានពិការភាព ដោយគ្មានការរើសអើង ព្រមទាំងបានជួយឧបត្ថមនូវថវិកាយ៉ាងច្រើនជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៧ ឈានចូល ៦៨ឆ្នាំរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឆ្នាំនេះ លោក ឯម ច័ន្ទមករា និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការ ដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានជូនពរដល់សម្ដេចថា៖ «យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីឬទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រតាមជួយថែរក្សាអភិបាលនូវសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី និងចៅៗ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ជាងរយឆ្នាំចាកផុតពីរោគាព្យាធិនានា និងសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ»។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កើតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ ជាកូនកសិករក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នជាផ្នែកនៃខេត្តត្បូងឃ្មុំ)។ សម្ដេចបានរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

សម្ដេចបានក្លាយជាប្រធានកាកបាទក្រហមកម្ពុជានៅ​ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៨ ដែលបានបន្តបេសកម្មមនុស្សធម៌ជួយដល់ពលរដ្ឋកម្ពុជារហូតមកដល់បច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក