ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជម្លោះផ្ទៃក្នុង៖ គណបក្សហ៊្វុនស៊ិនប៉ិចប្រកាសចាត់វិធានការផ្លូវច្បាប់លើអ្នកដែលក្លែងឋានៈនិងឯកសារគណបក្ស

ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិចបានចេញសេចក្ដីប្រកាសព័ត៌មានច្រានចោលសេចក្ដីប្រកាសមួយកាលពីថ្ងៃទី១៣ ធ្នូ ម្សិលមិញដែលថាគណបក្សមិនទាន់សម្រេចពីបេក្ខភាពប្រធានគណបក្សនោះទេ ថាជាការបង្កើតឡើងដោយបុគ្គលមួយចំនួនតូច និងមិនបង្ហាញពីឆន្ទៈរបស់គណបក្សនោះទេ។ គណបក្សក៏នឹងចាត់វិធានការចំពោះអ្នកដែលបង្កើតឱ្យមានការភ័ន្តច្រលំនេះផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ គណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ថាបច្ចុប្បន្នសិទ្ធិសម្រេចរាល់ការងាររបស់បក្សទាំងអស់គឺស្ថិតនៅក្រោមការចាត់ចែងរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាប្រធានស្ដីទីតែមួយអង្គប៉ុណ្ណោះ។ គណបក្សក៏បញ្ជាក់ផងដែរថា សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃអង្គប្រជុំវិសាមញ្ញគណៈកម្មាធិការនាយកគណបក្សហ៊្វុនដែលចេញកាលពីថ្ងៃទី១៣ ខែធ្នូម្សិលមិញ ជាការរៀបចំរបស់បុគ្គលមួយចំនួនតូច ដែលបាត់បង់នីតិសម្បទា និងបាត់បង់សមាជិកភាពពីបក្សរួចទៅហើយមិនអាចតំណាងគណបក្សបាននោះទេ។

គណបក្សបានបញ្ជាក់ថា៖ «នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងខ្លាំងក្លាបំផុត ចំពោះបុគ្គលដែលបានក្លែងបន្លំឋានៈ និងក្លែងឯកសារនានារបស់គណបក្ស ដែលធ្វើឱ្យមានការភ័ន្តច្រឡំដល់សមាជិក-សមាជិកាគណបក្ស និងសាធារណជន» ។

កាលពីម្សិលមិញមានសេចក្ដីប្រកាសមួយដែលអះអាងថាជាការសម្រេចសម្រេចរបស់អង្គប្រជុំវិសាមញ្ញគណៈកម្មាធិការនាយកគណបក្សហ្វ៊ុនស៊ិនប៉ិចដែលប្រកាសថាគណបក្សនៅមិនទាន់រកឃើញប្រធានថ្មី ដើម្បីបន្តពីសម្តេចក្រុមព្រះនៅឡើយទេ ដែលខុសពីការប្រការកន្លងទៅរបស់អ្នកនាំពាក្យគណបក្សដែលថាមានតែព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ តែមួយអង្គប៉ុណ្ណោះដែលនឹងត្រូវបោះឆ្នោតជ្រើសរើសក្នុងសមាជគណបក្សនៅក្នុងអំឡុងខែមករាខាងមុខ។

ជម្លោះផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិចចាប់ផ្ដើមកើតឡើងចេញពីការដណ្ដើមត្រាបក្សតាំងពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ នៅ ពេលដែលមានមន្ត្រីជាន់ខ្ពស់គណបក្សមួយចំនួន បានចេញមុខប្រឆាំងនិងចោទម្ចាស់ក្សត្រី នរោត្តម ម៉ារី ថាបានប្រើប្រាស់ត្រាបក្សក្នុងការសម្រេចចិត្តដោយគ្មានការពិភាក្សាជាមួយអនុប្រធានបក្ស ហើយអនុប្រធានបក្សម្នាក់បានចេញមុខគាំទ្រអ្នកទាំងនោះផងដែរដែលធ្វើឱ្យការសម្រេចរបស់គណបក្សទាំងមូលមានលិខិតផ្សេងៗជំទាស់គ្នារៀងខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក