ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តុលាការចាប់ផ្ដើមសវនាការសំណុំរឿងលោក កឹម សុខា ឡើងវិញនៅពាក់កណ្ដាលខែក្រោយ

ភ្នំពេញ៖ យោងតាមដីការកោះរបស់សាលាដំបូងរាជធានីភ្នំពេញដែលចុះហត្ថលេខាដោយលោកព្រះរាជអាជ្ញារង ប្លង់ សុផល ឱ្យដឹងថាតុលាការភ្នំពេញនឹងបន្តសវនាការសំណុំរឿងលោក កឹម សុខា ឡើងវិញនៅព្រឹកម៉ោង៨និង៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាង១ឆ្នាំ ដោយសារបារម្ភពីមេរោគរាតត្បាតកូវីដ-១៩។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទ សន្និភាពជាមួយបរទេស ឬក្បត់ជាតិ តាមបញ្ញាត្តិមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តិនៅកម្ពុជាកាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។

សហមេធាវីការពារក្ដីឱ្យលោក កឹម សុខា គឺលោកស្រីមេធាវី ម៉េង សុធារី បានប្រាប់ EAC News ថាក្រុមមេធាវីនៅមិនទាន់ទទួលលិខិតអញ្ជើញនេះនៅឡើយទេ ខណៈលោកស្រីថានឹងចូលរួមបន្តការពារក្ដី និងទទួចសុំឱ្យតុលាការទម្លាក់ការចោទប្រកាន់លើលោក កឹម សុខា ដដែល។

លោកស្រី ម៉េង សុធារី ថា៖ «ខ្ញុំមិនអាចថាយ៉ាងមិចទេចំពោះការបន្តសវនាការនេះ តែខ្ញុំនៅតែបន្តទាមទារឱ្យទម្លាក់ចោលបទចោទលើកូនក្ដីខ្ញុំដដែល» ។

អ្នកវិភាគនយោបាយលោកបណ្ឌិត សេង សារី មើលឃើញថាការបន្តសវនាការលើលោក កឹម សុខា នៅឆ្នាំក្រោយអាចមានសេណារីយ៉ូ២ គឺតុលាការកាត់ឱ្យលោក កឹម សុខា រួចទោស ឬកាត់ឱ្យមានទោសតែត្រូវបាននាយករដ្ឋមន្ត្រីស្នើសុំព្រះមហាក្សត្រឱ្យលើកលែងទោសឱ្យ។

បើតាមលោក សេង សារី ចំពោះករណីលោក កឹម សុខា នៅឆ្នាំក្រោយអាចនឹងត្រូវតុលាការកាត់ឱ្យមានទោសតាមសេណារីយ៉ូទី២ ដែលមិនអាចឱ្យលោក កឹម សុខា អាចដឹកនាំសង្គ្រោះជាតិឡើងវិញទេ តែលោកមានសេរីភាពទៅចូលជាមួយគណបក្សនយោបាយណាមួយ ឬក៏បង្កើតជាសម្ព័ន្ធគណបក្សប្រជាធិបតេយ្យណាមួយបាន។

លោកថា៖ «គាត់មិនអាចទៅដឹកនាំសង្គ្រោះជាតិបានទេ អញ្ចឹងគាត់ទៅរកបក្សណាមួយដែលជាសម្ព័ន្ធមិត្តឬក៏ជាសហការីចាស់របស់គាត់ដូចជាគណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឬទ្ធិ គណបក្សរបស់លោក ប៉ុល ហំម អីជាដើមអញ្ចឹង ឬក៏ទៅជាប្រធានសម្ព័ន្ធគណបក្សប្រជាធិបតេយ្យតូចៗទាំងអស់រួមគ្នាទៅហើយឱ្យលោក កឹម សុខា ជាប្រធានសម្ព័ន្ធទៅ។ រឿងហ្នឹងគឺការបោះឆ្នោតឆ្នាំ២០២២ ឆ្នាំ២០២៣ យើងនឹងឃើញផ្ការីកក្នុងសួនប្រជាធិបតេយ្យឡើងវិញហើយ»។

អស់រយៈពេលជាង៤ឆ្នាំហើយ ដែលប្រធានអតីតបក្សសង្គ្រោះជាតិត្រូវចាប់ខ្លួន ហើយគណបក្សរបស់លោកក៏ត្រូវបានតុលាការកំពូលរំលាយចោលផងដែរដោយថាមានជាប់ពាក់ព័ន្ធនឹងការចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពុជា។ ក្រោយពីត្រូវបានរំលាយសមាជិកបក្សនេះចំនួន ១១៨នាក់ក៏ត្រូវជាប់បំរាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។

ទោះជាយ៉ាងណាបច្ចុប្បន្នសមាជិកដែលជាប់បំរាមនៃបក្សនេះជិត៣០នាក់ហើយបានដាក់សំណើសុំធ្វើនយោបាយឡើងវិញ ខណៈគណបក្សចំនួន៥ដែលបានបែកចេញពីអតីតបក្សសង្គ្រោះជាតិត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាបន្តបន្ទាប់ក្នុងនោះមាន គណបក្សឆន្ទៈខ្មែរ របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ គណបក្សខ្មែរអភិរក្ស របស់លោក រៀល ខេមរិន្ទ គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា គណបក្សកំណែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន និងគណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឬទ្ធិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក