ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានព្រឹទ្ធសភា ថាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាអ្នកដឹកនាំស្រ្តីដ៏ឆ្មើមមួយរូប

ភ្នំពេញ៖ ប្រធានព្រឹទ្ធិសភាកម្ពុជា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដឹកនាំកិច្ចការមនុស្សធម៌នៅ កម្ពុជាអស់ពីកម្លាំងកាយចិត្ត និងប្រជ្ញាស្មារតី ដែលបានជួយបំពេញតួនាទីយ៉ាងសំខាន់ដល់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងលិខិតគោរពជូនពរចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានលើកឡើងថាក្នុងនាមជាប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកជួយដល់ការដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដែលបានជួយឱ្យព្រះរាជាណាចក្រកម្ពុជាក្នុងការស្ដារ កសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា កាត់បន្ថយភាពក្រីក្រ លើកកម្ពស់សេចក្ដីថ្លៃថ្នូរ កិត្តិយស តួនាទីរបស់ស្ត្រី និងកុមារ ព្រមទាំងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិប្រកបដោយប្រសិទ្ធិភាពខ្ពស់។

ឆ្លៀតក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៧ ឈានចូល ៦៨ឆ្នាំរបស់សម្ដចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ថា៖ «ខ្ញុំនិងភរិយា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រៃ គុណកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្ដីជ័យមង្គលគ្រប់ប្រការជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានបញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវ៉ៃ សុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ និងសូមប្រសិទ្ធពរជ័យជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី ចៅ ប្រុស ចៅ ស្រី សូមជួបប្រទះតែសេចក្ដីសុខចម្រើន ជោគជ័យគ្រប់ ភារកិច្ច មានសុភមង្គលក្នុងក្រុមគ្រួសារ ព្រមទាំងសមប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ» ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កើតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ ជាកូនកសិករក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នជាផ្នែកនៃខេត្តត្បូងឃ្មុំ)។ សម្ដេចបានរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សម្ដេចបានក្លាយជាប្រធានកាកបាទក្រហមកម្ពុជានៅ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៨ ដែលបានបន្តបេសកម្មមនុស្សធម៌ជួយដល់ពលរដ្ឋកម្ពុជារហូតមកដល់បច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក