ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ប្រកាសទីតាំងហានិភ័យចំនួន៣

ភ្នំពេញ : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៣រួមមាន៖

១,ក្រុមហ៊ុន ផ្គត់ផ្គង់អាហារ លី (Lee's Food Service Ltd)​ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៦២B ផ្លូវលេខ ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖អ្នកជំងឺកូវីដ១៩ជាបុគ្គលិកធ្វើខាងផ្នែកអាហារកកនៅទីតាំងខាងលើនេះហើយអ្នកជំងឺបានប៉ះពាល់ផ្ទាល់ជាមួយមិត្តរួមការងារចំនួន៥នាក់ក្នុងនោះមានអ្នកធ្វើខាងផ្នែកលើកដាក់និងបើករថយន្តចែកចាយទំនិញ។

២,មានអ្នកឆ្លងកូវីដ១៩ ម្នាក់ទៀតបានទៅឱសថស្ថានរង "ខ" ប៊ុន ហ៊ាន​ ទិញថ្នាំពីលោកគ្រូ ប៊ុន ហ៊ាន!សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានទៅកាន់ទីតាំងខាងលើនេះឬមានទំនាក់ទំនងជាមួយលោកគ្រូ ប៊ុន ហ៊ាន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

៣,ពេទ្យធ្មេញកែ រតនៈ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣៧ ​ផ្លូវលេខ១១៣ ​សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ ជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះនៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំងនេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិនជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក