BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅ ថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១២ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ០ករណី ខណៈអ្នកជំងឺ ១៤នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅ ថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,៣៨២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៩៩២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៧៣៤នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៨៥៣ករណី៕