ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាបានក្លាយជាសមាជិកដែលសកម្មមួយក្នុងសកម្មភាពថែរក្សាសន្ដិភាពពិភពលោក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាបានបំពេញតួនាទីជាសមាជិកសកម្មមួយក្នុងការជួយដោះស្រាយជម្លោះរវាងរដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ដែលបានបង្ហាញពីប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមថែរក្សាសន្ដិភាព និងសន្ដិសុខអន្តរជាតិដែលជាគោលបំណងរបស់អង្គការសហប្រជាជាតិផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចថាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ជាខួប៦៦ឆ្នាំដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ។ ក្នុងរយៈពេល ៦៦ឆ្នាំនេះកម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសដែលទទួលយកកងរក្សាសន្ដិសុខអង្គការសហប្រជាជាតិមកថែរក្សាសន្ដិសុខ តែពេលនេះបានក្លាយជាប្រទេសមួយដែលសកម្ម និងឈានមុខគ្នាក្នុងការបញ្ជូនកងកម្លាំងរបស់ខ្លួនក្រោមដំបូលអង្គការសហប្រជាជាតិទៅថែរក្សាសន្ដិសុខនៅខាងក្រៅ វិញម្ដង។

សម្ដេចតេជោសរសេរថា៖ «កម្ពុជាបានចូលរួមយ៉ាងសកម្មនៅ ក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រីទាំងទ័ពបុរស ទៅ កាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ» ។

ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ មានចំណុចសំខាន់ចំនួន៦ដែលត្រូវបានកត់សម្គាល់បន្ទាប់ពីកម្ពុជាចូលជាសមាជិក។ រួមមានការចូលជាសមាជិកអង្គការផ្សេងដែលនៅក្រោមអង្គការសហប្រជាជាតិ ការផ្អាកការប្រត្តិបត្តិការនៅពេលដែលខ្មែរក្រហមកាន់កាប់ប្រទេសកម្ពុជាពីឆ្នាំ១៩៧៥-១៩៧៩ ការផ្ដល់ជំនួយមនុស្សធម៌បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ការបញ្ជូនកងរក្សាសន្ដិភាពមកកម្ពុជានៅឆ្នាំ១៩៩១ ការបង្កើតអាជ្ញាធរអន្តរកាលអង្គការសហប្រជាជាតិនៅកម្ពុជាពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ និងការជួយកសាងឡើងវិញដល់កម្ពុជាបន្ទាប់ពីឆ្នាំ២០០០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក