ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មុនបើកប្រទេសឡើងវិញ! បារាំងប្រកាសថា “ចាក់វ៉ាក់សាំងបាន ១/៣ នៃប្រជាជនសរុបហើយ”

បារាំង៖ ការផ្តល់វ៉ាក់សាំងដូសទី១ បានកើនឡើងដល់ជាង ២០លាននាក់ ដែលស្មើនឹង ១/៣ នៃចំនួនប្រជាជនសរុបរបស់ប្រទេសបារាំង ក្នុងនោះប្រមាណ ៩លាននាក់ទទួលវ៉ាក់សាំងដូសទី២រួចរាល់ ខណៈដែលប្រទេសនៃទ្វីបអឺរ៉ុបមួយនេះ គ្រោងបញ្ចប់ការបិទខ្ទប់ប្រទេសនៃថ្ងៃចន្ទដើមសប្តាហ៍នេះ។

នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្តិច (Jean Castex) បានលើកឡើងថា៖ “នេះជារឿងសំខាន់បំផុតមួយ ដែលជាចក្ខុវិស័យរបស់ប្រទេសបារាំងក្នុងការបិទបញ្ចប់ និងយកឈ្នះទៅលើវិបត្តិកូវីដ-១៩”។ 

ដោយឡែក រដ្ឋមន្រ្តីសុខាភិបាលបារាំងវិញ បានដាក់ចេញនូវវិធានការសុខភាពមួយចំនួន មុននឹងប្រទេសបារាំងបើកដំណើរការឡើងវិញនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយតទៅ បន្ទាប់មានការធ្លាក់ចុះយ៉ាងគំហុកនូវការរកឃើញករណីអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺកូវីដ។ អាជីវកម្មសំខាន់ៗដែលមិនប្រឈមនិងការរីករាលដាលរួមមាន ភោជនីយដ្ឋាន និងហាងកាហ្វេ អាចបើកដំណើរការឡើងវិញបាន ដោយប្រកាន់យកនូវវិធានការមួយចំនួនដូចជា ទទួលភ្ញៀវមកទទួលទានអាហារបានដោយមិនលើសពី ៦នាក់ក្នុងមួយតុជាដើម។

ដោយឡែកសម្រាប់ភ្ញៀវទេសចរបរទេសវិញ រដ្ឋាភិបាលគ្រោងនឹងទទួលស្វាគមន៍មកវិញ ចាប់ពីថ្ងៃទី ៩ ខែមិថុនា ដោយភ្ជាប់លក្ខខណ្ឌតម្រូវឱ្យចាក់វ៉ាក់សាំងរួចរាល់ ឬត្រូវធ្វើតេស្តអវិជ្ជមានមុននឹងចូលមកប្រទេសបារាំង។ ចំពោះអាជីវកម្មកម្សាន្តសប្បាយពេលរាត្រីវិញ មានសញ្ញាណអាចបើកដំណើរការឡើងវិញបាននៅថ្ងៃទី ៣០ ខែមិថុនា ប្រសិនបើករណីឆ្លងថ្មីស្ថិតក្នុងកម្រិតទាបដូចបច្ចុប្បន្ននេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក