ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក វង សូត៖ យុទ្ធសាស្ត្រសម្តេចតេជោបានជួយស្រោចស្រង់ប្រទេសជាតិពីវិបត្តិជំងឺរាតត្បាតសកល

បន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជា ក្នុងការបើកដំណើរការប្រទេសឡើងវិញក្រោយពីកម្ពុជាសម្រេចការចាក់វ៉ាក់ជូនពលរដ្ឋប្រកប ដោយជោគជ័យផ្លែផ្កាពិសេសការផ្តល់សាច់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារ វិបត្តិកូវីដ-១៩។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ណាល័យ យ៉ូវ ធុំ នៅវិទ្យាល័យភ្នំស្រុក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោករដ្ឋមន្ត្រី វង សូត បានលើកឡើងថា ការដាក់ចេញនូវយុទ្ធសាស្ត្រភ្លាមៗ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធទៅនឹងជំងឹកូវីដ-១៩ រួមមានការចាក់វ៉ាក់សាំង ការទម្លាក់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងការគាំពារសង្គមផ្សេងទៀត បានធ្វើឱ្យកម្ពុជាឆ្លងផុតនូវគ្រោះថ្នាក់ និងបានបើកនូវសង្គមសេដ្ឋកិច្ចឡើងវិញផងដែរ។

លោកថា៖ «ការសម្រេចជោគជ័យលើកការចាក់វ៉ាកសាំងជូនពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញ ដែលជាការស្ដារសេដ្ឋកិច្ចប្រទេសជាតិ បើកដំណើរការទេសចរណ៍ឡើងវិញ។ សម្តេចតេជោបានជួយគ្រប់វិស័យ ពិសេសរាជរដ្ឋាភិបាលបានឧបត្ថម្ភជាសាច់ប្រាក់ជូនពលរដ្ឋក្នុងដំណាកកាលជំងឺកូវីដ-១៩ ចំពោះពលរដ្ឋដែលរងគ្រោះដោយសារវិបត្តិជំងឺកូវីដ-១៩ ដោយរាជរដ្ឋាភិបាល បានទម្លាក់ថវិកា ឧបត្ថម្ភ ជូនពលរដ្ឋ ដែលមានក្រសួងសង្គមកិច្ច ជាសេនាធិការរាជរដ្ឋាភិបាល បានផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ (មានមានប័ណ្ណក្រីក្រ) ក្នុងដំណាក់កាល រាតត្បាត កូវីដ-១៩ ក្នុងមួយខែ ប្រមាណ ៣០លានដុល្លា ក្នុងមួយខែ»។

បន្ទាប់ពីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រមាណ៩ខែបន្ទាប់ពីការផ្ទុះនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីសម្រេចបាន ១០០% នូវការចាក់វ៉ាក់សាំងជូនក្រុមពលរដ្ឋគោលដៅដែលមានជាង១០លាននាក់។ ការសម្រេចជោគជ័យនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានធ្វើឱ្យមានប្រព័ន្ធភាពស៊ាំសាធារណក្នុងការទប់ទល់នឹងជំងឹកូវីដ-១៩ កាន់តែមានប្រសិទ្ធភាព ដែលធ្វើឱ្យចំនួននៃឆ្លង និងស្លាប់ដោយជំងឺនេះនៅកម្ពុជាកាន់តែថយចុះជាលំដាប់។ កម្ពុជាជាប្រទេសចាក់វ៉ាក់សាំងច្រើនបំផុតលេខ១នៅ អាស៊ី និងលេខ៥នៅ ក្នុងពិភពលោក៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក