ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតបន្ទាយទ័ព លន់ នល់ នៅ ត្បូងឃ្មុំនិងទីតាំងប្រវត្តិសាស្ត្រមួយចំនួនទៀតត្រូវសាងសង់ឡើងវិញដើម្បីថតរឿង រឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

ភ្នំពេញ៖ បន្ទាយកោះថ្មរបស់ខ្មែរក្រហម បន្ទាយទ័ពលន់នល់នៅ ទន្លេបិទ និងភូមិប្រជាជននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់) នឹងត្រូវសាងសង់ឡើងវិញតាមទម្រង់និងទីតាំងដើមត្រៀមថតរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ក៏ដូចជាទុកជាទីតាំងប្រវត្តិសាស្ត្រក្នុងការស្រាវជ្រាវរបស់សិក្ខាកាម បញ្ជាការដ្ឋានអង្គរក្ស និងកងយោធពលខេមរភូមិន្ទនៅពេលអនាគត។ ការរៀបចំសាងសង់ឡើងវិញនេះគឺតាមការណែនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

បន្ទាយកោះថ្ម នៅឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ) គឺជាទីកន្លែងនៃការកកើតខ្មែរក្រហម ក៏ដូចជាកន្លែងដែលសម្ដេចតេជោចាប់ផ្ដើមដំបូងបង្អស់នៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតផងដែរ។ បន្ទាយទ័ពលន់ នល់ នៅទន្លេបិទនៅតំបន់គល់ស្ពានគីហ្សូណាផ្នែកខាងខេត្តត្បូងឃ្មុំបច្ចុប្បន្ន គឺជាបន្ទាយដ៏ខ្លាំងមួយរបស់ទ័ព លន់ នល់ ដែលបានវាយបំបាក់ទ័ពខ្មែរក្រហមឱ្យបញ្ជូនទៅមន្ទីរពេទ្យជាច្រើននាក់នៅខែមិនា ឆ្នាំ១៩៧៣ ដែលនៅពេលនោះហើយក៏ជាការធ្វើឱ្យសម្ដេចតេជោ ហ៊ុន សែន បានស្គាល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដំបូងផងដែរ។

សូមបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន គណៈកម្មការផលិតខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» បានជ្រើសរើសអ្នកនិពន្ធចំនួន៥រូប ដើម្បីរៀបចំកែសំរួលខ្លឹមសារអត្ថបទនិពន្ធ ល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធភាពយន្តសរុបមាន ៤៤ភាគ ស្មើនិង៦៥៣ឆាក។ លើពីនោះទៀតក្រុមការងារគ្រប់គ្រងការផលិត បានចុះសិក្សាពិនិត្យជ្រើសរើសទីតាំងសម្រាប់ថតចំនួន ១០២ទីតាំង ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីរៀបចំតុបតែងបន្ថែមជាទីតាំងថត ឲ្យស្របនឹង បរិយាកាស ស្ថានភាពភូមិសាស្រ្ត និងជីវភាពរស់នៅនាសម័យកាល។

ខ្សែភាពយន្តនេះត្រូវបានក្រុងពាលីបួងសួងរៀបចំថតនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ដែលនឹងគ្រោងបញ្ចប់ការថតនិងកាត់តនៅមុនពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ។ ខ្សែភាពយន្តភាគដ៏ធំនេះមានអ្នកចូលរួមសំដែលប្រមាណជាង១ពាន់នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក