ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ភាពយន្តនិយាយពីប្រវត្តិសម្ដេចតេជោធ្លាប់ត្រូវបានអ្នកផលិតកុនហូលីវូដស្នើសុំផលិតតែត្រូវសម្ដេចបដិសេធ

ភ្នំពេញ៖ រឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ធ្លាប់ត្រូវបានក្រុមហ៊ុនផលិតកុនហូលីវូដស្នើសុំក្នុងការផលិតតែត្រូវបានសម្ដេចតេជោ ហ៊ុន សែន បដិសេធដោយសារវាអាចប៉ះពាល់ដល់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ពិសេសទាក់ទិននឹងខ្សែជីវិតពិតរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឺទ្ធបណ្ឌិតផ្ទាល់។ នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ ក្នុងពេលដែលសម្ដេចអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបួងសួង និងសំណេះសំណាលជាមួយក្រុមការងារថតខ្សែភាពយន្តភាគ រឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្នុងឱកាសចូលរួមក្នុងពិធីក្រុងពាលីបួងសួងនេះ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចចង់បានរឿងមួយដែលផលិតដោយកូនខ្មែរ មានភាពលំអិត និងស្ដែងពីទិដ្ឋភាពប្រវត្តិសាស្ត្រពិតរបស់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ពោលគឺសាច់រឿងទាំងមូលវាកើតឡើង យ៉ាងពិតប្រាកដ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយវានឹងអាចបន្តរហូតដល់ពេលដែលសម្តេចត្រូវចាកចេញពីឆាកនយោបាយនាពេលខាងមុខ។

សូមបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានជ្រើសរើសអ្នកនិពន្ធចំនួន៥រូប ដើម្បីរៀបចំកែសំរួលខ្លឹមសារអត្ថបទនិពន្ធ ល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធភាពយន្តសរុបមាន ៤៤ភាគ ស្មើនិង៦៥៣ឆាក។ លើពីនោះទៀតក្រុមការងារគ្រប់គ្រងការផលិត បានចុះសិក្សាពិនិត្យជ្រើសរើសទីតាំងសម្រាប់ថតចំនួន ១០២ទីតាំង ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និងរាជធានីភ្នំពេញ ដើម្បីរៀបចំតុបតែងបន្ថែមជាទីតាំងថត ឲ្យស្របនឹង បរិយាកាស ស្ថានភាពភូមិសាស្រ្ត និងជីវភាពរស់នៅនាសម័យកាល។

ខ្សែភាពយន្តនេះមានអ្នកចូលរួមសំដែងប្រមាណជាង១ពាន់នាក់ដែលគ្រោងប្រើពេលថតចំនួន១២ខែកន្លះ ហើយការកាត់តតំឡើងរូបភាពនិងត្រូវបញ្ចប់មុនពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក