ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្ថានីយពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅ ខេត្តពោធិ៍សាត់លើកទី២ចាប់ផ្ដើមសាងសង់ក្រោមជំនួយពីប្រទេសជប៉ុន

ពោធិសាត់៖ គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តពោធិសាត់ ក្រោមហិរញ្ញប្បទានឥតសំណងជិត២២លានដុល្លាររបស់ប្រទេសជប៉ុន ត្រូវបានដំណើរការសាងសង់ហើយនៅ ព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២១នេះ។

គម្រោងនេះមានការសាងសង់ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាពបូមទឹកបាន ៧ ២៦០ម៉ែត្រគីបក្នុងមួយថ្ងៃ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦ ៦០០ម៉ែត្រគីបក្នុងថ្ងៃ ក៏ដូចជាសាងសង់អាគាររដ្ឋបាល តំឡើងបំពង់មូលទឹកឆៅ ដែលមានប្រវែង ៨,៣គីឡូម៉ែត្រ និងបំពង់ចែកចាយទឹកស្អាតដែលមានប្រវែង ៧៥,៤គីឡូម៉ែត្រ។

ក្រៅពីនេះគម្រោងនឹងបង្កើតមន្ទីរពិសោធន៍គុណភាពទឹក និងផ្ដល់ជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិការ និងគ្រប់គ្រងបរិក្ខារដែលបានសាងសង់ និងគ្រប់គ្រងផលិតកម្មផងដែរ។

គម្រោងសាងសង់នេះគ្រោងបញ្ចប់នៅ ខែសីហា ឆ្នាំ២០២៣ ដែលរំពឹងថានឹងបង្កើនការផ្ដត់ផ្គង់ទឹកស្អាត់របស់រដ្ឋាករទឹកខេត្តពោធិ៍សាត់នឹងកើនដល់ចំនួន ១៣ ៨៦០ម៉ែត្រគុណក្នុងមួយថ្ងៃ ដែលអាចឈានដល់ការផ្គត់ផ្គង់ដល់ប្រជាជននៅទីប្រជុំជនចំនួនជាង៨៦% និងប្រជាជនក្នុងតំបន់សេវាទឹកស្អាតរដ្ឋាករទឹកខេត្តពោធិសាត់ចំនួនជិត៦៨ភាគរយនៅឆ្នាំ២០២៥។

នេះជាគម្រោងទី២ហើយដែលរដ្ឋាភិបាលជប៉ុនផ្ដល់ជូនដល់រដ្ឋាករទឹកខេត្តពោធិ៍សាត់បន្ថែមលើគម្រោងទី១ កាលពីឆ្នាំ២០១៤៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក