ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មូលហេតុ AFC សម្រេចដកកូរ៉េខាងជើងចេញពីវគ្គជម្រុះ FIFA World Cup

សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានប្រកាសនៅថ្ងៃនេះថា កូរ៉េខាងជើងត្រូវបានដកចេញពីការប្រកួតជម្រុះ FIFA World Cup ២០២២ នៅកាតា និង AFC Asian Cup ២០២៣ នៅចិនជាផ្លូវការហើយ។

ក្រុមជម្រើសជាតិកូរ៉េខាងជើងផ្ទាល់ មិនបានបញ្ជាក់ពីមូលហេតុនៃការដកខ្លួនពីការប្រកួតជម្រុះបាល់ទាត់ពិភពលោកនេះឡើយ ប៉ុន្តែបើតាមប្រភពសារព័ត៌មានរបស់កូរ៉េខាងត្បូងបានចុះផ្សាយថា វាពាក់ព័ន្ធទៅនឹងការព្រួយបារម្ភពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ការដកខ្លួននេះ ក៏មានន័យថាកូរ៉េខាងជើងនឹងមិនបង្ហាញខ្លួនក្នុងការប្រកួតជើងឯកទ្វីបអាស៊ី AFC Asian Cup ២០២៣ នៅចិនដូចគ្នា។

មិនត្រឹមតែដកខ្លួនពីការប្រកួតជម្រុះ FIFA World Cup ប៉ុណ្ណោះទេ គណៈកម្មការអូឡាំពិកកូរ៉េខាងជើង ក៏បានបដិសេធចូលរួមការប្រកួតអូឡាំពិកនៅទីក្រុងតូក្យូ នាខែកក្កដា ឆ្នាំ ២០២១ នេះផងដែរ។

គួរបញ្ជាក់ថា ដោយយោងលើការកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដ-១៩ AFC បានសម្រេចឱ្យបណ្តាពូលនីមួយៗ ត្រូវប្រកួតនៅលើទឹកដីកណ្តាលសម្រាប់ការប្រកួតដែលនៅសល់។ កូរ៉េខាងជើង នឹងត្រូវធ្វើដំនើរមកកាន់កូរ៉េខាងត្បូង ដើម្បីបញ្ចប់ការប្រកួតដែលនៅសល់រួមមានជួបជាមួយក្រុមតួកមេនីស្ថាន និងកូរ៉េខាងត្បូង ដែលនឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៥ ខែមិថុនា នៅកីឡដ្ឋានទីក្រុង Goyang ភាគខាងជើងរដ្ឋធានីសេអ៊ូល។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក