ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បណ្ណាល័យមួយក្នុងខេត្តបន្ទាយមានជ័យត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ដោយរដ្ឋមន្ត្រី វង សូត

បន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានប្រកាសដាក់ឱ្យប្រើប្រាស់នូវបណ្ណាល័យថ្មីមួយស្ថិតក្នុងបរិវេណវិទ្យាល័យភ្នំស្រុក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

បណ្ណាល័យនេះមានឈ្មោះថាបណ្ណាល័យយ៉វ ឆុំ ដែលជាអំណោយរបស់លោក កែវ ពិសិដ្ឋ និងភរិយាភ្នំស្រុក ដើម្បីតម្កល់ប្រយោជន៍ និងចែករំលែកទម្លាប់ការអានដល់សិស្សានុសិស្សអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៤៣០នាក់នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ លោករដ្ឋមន្ត្រី វង សូត បានលើកឡើងបណ្ណាល័យនៅបរិវេណវិទ្យាល័យភ្នំស្រុកនេះនឹងជួយជាប្រយោជន៍ដល់ការអប់រំក្នុងស្រុក ក៏ដូចជាបង្កើនទម្លាប់នៃការអានដល់សិស្សានុសិស្សឱ្យអភិវឌ្ឍន៍សមត្ថភាពឆ្លើយតបនឹងការជឿនលឿនសព្វថ្ងៃផងដែរ។

បណ្ណាល័យ យ៉ូវ ឆុំ បានបំពាក់សៀវភៅរាប់រយក្បាល ច្រើនចំណងជើង ច្រើនវិស័យផ្នែក បម្រើដល់ការអាន និងសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស ក៏ដូចជាមហាជនទូទៅ។ បណ្ណាល័យ យ៉ូវ ឆុំ ត្រូវបានចាត់ទុកជាបណ្ណាល័យធំមួយ ក្នុងចំណោមបណ្ណាល័យនៃសាលារៀនដែលមានជាង ៨០០ នៅ ក្នុងខេត្តបន្ទាយមានជ័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក