ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកជំងឺទឹកនោមផ្អែមគួរដេកបើកភ្លើង

សុខភាព៖ វេជ្ជបណ្ឌិតបានឱ្យយោបល់ថាអ្នកជំងឺទឹកនោមផ្អែមគួរពិចារណាការដេកយប់ដោយបើកភ្លើង។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ(Cardif) ជឿជាក់ថាការដេកក្នុងបន្ទប់ដែលភ្លឺល្អអាចជួយបង្ការការចាប់ផ្ដើមវាយប្រហារនៃ ជំងឺភ្នែកដ៏ធ្ងន់ធ្ងរអ្នកជំងឺទឹកនោមផ្អែម។ ម្នាក់ក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែម១០នាក់តែងត្រូវប៉ះពាល់ដោយជំងឺលើរើទីនភ្នែក (Retinopathy) ដែលអាចបណ្តាលឱ្យមានការខ្សោយគំហើញធ្ងន់ធ្ងរ និងអាចនាំទៅដល់ការពិការភ្នែក។


Retinopathy កើតឡើងនៅពេលសរសៃឈាមតូចៗនៅផ្នែកខាងក្រោយនៃអ្នកបើកឬស្ទះ ដែលធ្វើឱ្យខូចខាតដល់រំទីន (Retina)។ ប្រសិនបើរកឃើញទាន់ពេលវាអាចព្យាបាលបានតាមរយៈការផ្លាស់ប្ដូររបបអាហារ ឬដោយការវះកាត់ប្រើកាំរស្មីឡាហ្សី។ បញ្ហានេះត្រូវបានគអះអាងថាការខូចខាតបណ្តាលឱ្យពិការភ្នែកនេះអាច បណ្តាលមកពីកង្វះអុកស៊ីហ្សែនទៅចិញ្ចឹមរ៉េទីន ។ 

នេះជាបញ្ហាទូទៅមួយរបស់អ្នកជំងឺទឹកនោមផ្អែម ព្រោះពួកគេតែងទទួលរងទុក្ខទោសពីការចុះខ្សោយរំហូរឈាម ដែលជាលទ្ធផលកាត់បន្ថយអុកស៊ីហ្សែនដែលត្រូវទៅសព្វសរពាង្គកាយ។ វាក៏ជាបញ្ហាជាក់លាក់មួយផងដែរ នៅពេលយប់ ព្រោះថា ភ្នែកប្រើប្រាស់អុកស៊ីហ្សែនច្រើននៅពេលងងឹតដូចនេះ ប្រសិនរំហូរនៃអុកស៊ីហ្សែនមានកម្រិតថយចុះនោះនាំឱ្យមានការប្រឈមមុខ នឹងការខូចខាតដល់ភ្នែក ។

សាស្ត្រាចារ្យ នីវីល ដាសដូ (Neville Drasdo) និងសហការីជឿជាក់ថាការទុកភ្លើងបើកបំភ្លឺនៅពេលយប់អាចកាត់បន្ថយការនឿយហត់របស់ភ្នែកដោយការប្រឹង ឬការប្រឈមមុខការកើតមានជំងឺលើរ៉េទីន ព្រោះការជួយកាត់បន្ថតម្រូវការអុកស៊ីហ្សែនរបស់ភ្នែក និងកាត់បន្ថយការប្រឈមមុខនឹងការខូចខាត។ អ្នកស្រី ស៊ូសាន លូខាស (Suzanne Lucas) នៃសមាគមអ្នកជំងឺទឹកនោមផ្អែមបានស្វាគមន៍ការរកឃើញនេះ តែបាននិយាយថាការស្រាវជ្រាវថែមទៀត និងធំជាងនេះត្រូវធ្វើឡើង។ វាជាការស្រាវជ្រាវដ៏សំខាន់ព្រោះជំងឺ (Retinopathy) លើអ្នកជំងឺទឹកនោមផ្អែមជាផលវិបាកដ៏ធ្ងន់ធ្ងរមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក