ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងអំពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែលសម្រាប់ដូសទី២

ភ្នំពេញ : នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងអំពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែល (Covishield) សម្រាប់ដូសទី២ ដែលទទួលបានអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន AstraZeneea។

លេខាធិការដ្ឋាននៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានអោយដឹងថា៖ ការចាក់វ៉ាក់សាំងកូវីសែល (Covshield) ដូសទី២ អាចចាក់បានក្នុង អំឡុងពេលពី០៨ ទៅ ១២សប្តាហ៏ បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដែលដូសទី១។

លេខាធិការដ្ឋាននៃអនុគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីសែលដូសទី១ ជូនប្រជាពលរដ្ឋអាយុចាប់ពី៦០ឆ្នាំ នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

យោងតាមពេលវេលាកំណត់អ្នកដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ទាំងអស់ នឹងត្រូវដល់ពេលចាក់ដូសទី២ ជាបន្តបន្ទាប់ នៅដើមខែឧសភា ឆ្នាំ២០២១។

ដូចនេះលេខាធិការដ្ឋាននៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែលដូសទី២ ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក