ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អរគុណសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានចូលរួមដោះស្រាយការលំបាករដ្ឋាភិបាល

ភ្នំពេញ៖ ទីស្ដីការគណៈរដ្ឋមន្ត្រីបានផ្ញើសារលិខិតជូនពរក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំរបស់ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានអរគុណចំពោះការលះបង់របស់សម្ដេចក្នុងកិច្ចការមនុស្សធម៌ ដែលបានជួយយ៉ាងច្រើនដល់រដ្ឋាភិបាលកម្ពុជា។

ក្នុងសារលិខិតជូនពរ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃទីស្ដីការគណៈរដ្ឋមន្ត្រីលោក ប៊ិន ឈិន បានលើកឡើងថា កិច្ចការមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជាការគំរូប្រកបដោយសីលធម៌ គុណធម៌ និងទេពកោស្យដ៏ឧត្តុងឧត្តមរបស់ជាតិមាតុភូមិកម្ពុជា ព្រមទាំងជាឧត្តមភរិយាដ៏ប្រពៃថ្លៃថ្លា ជាមាតា និងជាជីដូនប្រកបដោយព្រហ្មវិហាធម៌និងចរិយាធម៌យ៉ាងវិសេសវិសាលបំផុត ដែលបានជួយដោះស្រាយទុក្ខលំបាកនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាចនជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសចម្រើនជន្មាយុរបស់សម្ដេចកត្តិព្រឹទ្ធិបណ្ឌិតនាឆ្នាំនេះលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានលើកឡើងថា៖ «តាមនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ខ្ញុំនិងភរិយា សូមសម្ដែងនូវសេចក្ដីអំណរសាទរដ៏ស្មោះអស់ពីដួងចិត្ត និងសូមចូលរួមនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលខុស បវរមហាប្រសើគ្រប់ប្រកាស និងសូមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាំន បានសមប្រកបដោយបញ្ហាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យទទួលបាននូវស្នាដៃថ្មីៗធំធេងជាច្រើនថែមទៀត ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែងស្វះស្វែងរកជំនួយមនុស្សធម៌ពីគ្របមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ដើម្បីជួយដល់ប្រជាជនខ្វះខាតខាងជីវភាពរស់នៅ និងជាពិសេសប្រជាជនរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ» ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កើតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ ជាកូនកសិករក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នជាផ្នែកនៃខេត្តត្បូងឃ្មុំ)។ សម្ដេចបានរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

សម្ដេចបានក្លាយជាប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៨ ដែលបានបន្តបេសកម្មមនុស្សធម៌ជួយដល់ពលរដ្ឋកម្ពុជារហូតមកដល់បច្ចុប្បន្ន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក