ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញបិទកំណាត់មហាវិថីឈ្នះ-ឈ្នះ មួយរយៈនៅ ថ្ងៃសៅ រ៍ចុងសប្ដាហ៍នេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទកំណាត់មហាវិថីឈ្នះ-ឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង៥ព្រឹក ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការពហុកីឡដ្ឋានជាតិមរតតេជោក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងដល់ពលរដ្ឋទាំងអស់ ជាពិសេសម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ និងរថយន្តទេសចរណ៍ដែលត្រូវឆ្លងកាត់មហាវិថីឈ្នះឈ្នះ ឱ្យទៅពង្វាងចរាចរឆ្លងកាត់តាមស្ពានព្រែកក្ដាមវិញ ដើម្បីបញ្ជៀសនូវការកកស្ទះ។

ពហុកីឡដ្ឋានជាតិមរតកតេជោ មានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានចំណាយកញ្ចប់ទឹកប្រាក់សាងសង់ប្រមាណ ១៦០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិន មកកាន់រាជរដ្ឋាភិបាលកម្ពុជា។ កីឡដ្ឋានដ៏ប្រណិត និងទំនើបនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់នេះ ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាឆ្នាំ២០២៣ នៅកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក