BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅ ថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១ករណី ខណៈអ្នកជំងឺ ១២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅ ថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,៣៧០នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៩៨៩នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៧២០នាក់ និងសរុបករណីនាំចូលពីក្រៅ ប្រទេស ១៩,៨៥៣ករណី៕