ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING: លោកស្រី ឱ វណ្ណឌីន ចេញសារអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងប់ស្ងៀម និងកុំសម្រុកទៅផ្សារដែលមានហានិភ័យខ្ពស់ឆ្លងកូវីដ១៩!

(ភ្នំពេញ) ៖ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វ៉ាន់ឌីន នៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើក្នុងតេឡេក្រាមផ្ទាល់ខ្លួនដោយសូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​​សុំរក្សាភាពស្ងប់ស្ងៀម​ជាជាងសម្រុកទៅផ្សារដែលបង្កើតបានជាភាពកកកុញមនុស្សច្រើនជំរុញនូវហានិភ័យកាន់តែខ្ពស់ឡើងថែមទៀតដល់បងប្អូនក្នុងការឆ្លងវីរុសកូវីដ-១៩​។ 

លោកស្រី ឱ វ៉ាន់ឌីន បានបន្តទៀតថា បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩​ បានគ្រប់ពេលនៅពេលដែលនៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ​ ឬកន្លែងដែលមិនមានគម្លាតគ្នាពីមួយម៉ែត្រកន្លះឡើង ហេីយមិនមានពាក់ម៉ាស់​ និងលាងដៃញឹកញាប់ទេនោះ។  

ក្នុងសារតេឡេក្រាមលោកស្រី ឱ វ៉ាន់ឌីន បានរំលឹកបន្ថែមថា សូមត្រូវចងចាំថា​ វីរុសកូវីដ-១៩​ សប្បាយចិត្តខ្លាំង​ ចូលចិត្តខ្លាំង​ និងពេញចិត្តជាទីបំផុត​ ក្នុងការដើរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត​បានយ៉ាងងាយស្រួលដោយមិនមានរបាំងហាមឃាត់​ ឫសម្លាប់វីរុសដ៏សាហាវនេះនោះ។  

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សុំជឿជាក់លើវិធានការរបស់រាជរដ្ឋាភិបាល​ដែលមានការគិតគូរត្រឹមត្រូវ​ នឹងមិនបិទជិតឈឹងមិនឱ្យមានវិធីក្នុងការរកម្ហូបអាហារទទួលទាននោះឡើយ​។ សូមចូលរួមអនុវត្តវិធានការ​ ៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំងការពារកូវីដ-១៩​ +​ចូលឆ្នាំនៅផ្ទះ​ ដើម្បីឈ្នះការវ៉ៃលុកកូវីដ-១៩​ ដោយបុគ្គលមានការទទួលខុសត្រូវខ្ពស់សម្រាប់សុខភាពផ្ទាល់ខ្លួន​ សុខភាពគ្រួសារខ្លួន​ និងដើម្បីសហគមន៍យើង​៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក