ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនសង្ស័យជួញដូរគ្រឿងញៀនជាជនជាតិចិនម្នាក់ស្លាប់ក្នុងករណីបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនជាង១តោននៅ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ តាមសេចក្ដីរាយការណ៍បឋមឱ្យដឹងថា ជនជាតិចិនតៃវ៉ាន់ដែលគេសង្ស័យជាឈ្មូញជូញដូរគ្រឿងញៀនម្នាក់បានស្លាប់ និង២នាក់ទៀតត្រូវបានចាប់ខ្លួន ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនដ៏ធំបំផុតប្រចាំឆ្នាំ២០២១ នៅ តាមបណ្ដោយផ្លូវជាតិលេខ៤ទៅ ខេត្តព្រះសីហនុដោយចាប់បានគ្រឿងញៀនចំនួន ១ ៤៨០គីឡូក្រាម។

យោងតាមសេចក្ដីរាយការណ៍ដែលភ្នាក់ងារ EAC News ប្រចាំខេត្តព្រះសីហនុឱ្យដឹងថា មុនការបង្ក្រាបសមត្ថកិច្ចបាន ស៊ើបអង្កេតដឹងថានឹងមានការដឹកជញ្ជូនគ្រឿងញៀនចេញពីខេត្តកំពង់ស្ពឺឆ្ពោះទៅ ខេត្តព្រះសីហនុនាយប់ម៉ោងប្រមាណ១និង៣០នាទីឈានចូលថ្ងៃទី១២ ខែធ្នូ ហើយអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន បានបញ្ជាដោយផ្ទាល់ឱ្យបង្ក្រាបបទល្មើសនេះផងដែរ។

កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន និងនគរបាលបានស្នាក់ចាប់បានការដឹកជញ្ជូនគ្រឿងញៀនក្នុងភូមិបឹងត្រាច ឃុំចំការលួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ក្រោយពីស្ទាក់ចាប់ក៏ត្រូវបានក្រុមឧក្រិដ្ឋជនទាំងនោះបាញ់មកលើសមត្ថកិច្ច ហើយក៏ត្រូវសមត្ថកិច្ចបាញ់ទប់ទល់វិញបណ្តាលឲ្យឧក្រិដ្ឋជនជាជនជាតិចិនតៃវ៉ាន់ម្នាក់មានឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំម្នាក់ត្រូវគ្រាប់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតត្រូវចាប់ខ្លួនជាមួយរថយន្ត១គ្រឿង។

ក្រោយពីបានបង្ក្រាប សមត្ថកិច្ចក៏បានឈានដល់ការឆែកឆេរទីតាំងដឹកចេញក្នុងរោងចក្រផលិតដំណាប់ស្វាយមួយកន្លែង ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺផងដែរ។

គ្រឿងញៀនដែលចាប់បានមានជាប្រភេទម្សៅសសង្ស័យកេតាមីន(KE-TAMIN)ចំនួន ៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក អាវុធខ្លី ម៉ាក់ K៥៤ ចំនួន១ដើម រថយន្ត ២គ្រឿង និងសារធាតុគីមីក៏ដូចជាឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក