ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលជលផលបើកឱប្រមូលត្រីធ្វើប្រហុកពីថ្ងៃនេះដល់ថ្ងៃទី១៦

ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្មបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើត្រីប្រហុកអាចអញ្ជើញទៅទិញត្រីដើម្បីធ្វើប្រហុកបានចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

ការជូនដំណឹងរបស់រដ្ឋបាលជលផល ដោយយោងលើការសង្កេតតាមដានកំពស់ ទឹកដែលហូរចេញពីបឹងទន្លេសាប ពិនិត្យឃើញថា គន្លងដាយនៅ តាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និង រាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើនចាប់ពីថ្ងៃទី១២ រហូតដល់ ១៦ ខែធ្នូ។

រដ្ឋបាលជលផលលើកឡើងថា៖ «សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែល មានបំណងដូចជា ការធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ ជាដើម សម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមមេត្តាអញ្ជើញមកទិញត្រីឱ្យ បានរួសរាន់ តាមពេលវេលា និងទីកន្លែងដូចខាងលើ» ។

ជាមួយគ្នានេះរដ្ឋបាលជលផលក៏សំណូមពរឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាអ្នកពាក់ព័ន្ធជួយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រូវបានដោយរលូន និងអំពាវនាវដល់ប្រជាពលរដ្ឋ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអំពីវិធានការការពារមេរោគកូវីដ-១៩ផងដែរ។

ប្រហុកគឺជាម្ហូបអាហារដ៏ពេញនិយមមួយរបស់ជនជាតិខ្មែរ វាត្រូវបានធ្វើពីត្រីដែលផ្អាប់ទុកជាមួយអំបិលដែលធ្វើឱ្យមានរសជាតិប្រៃនិងមានក្លិនខ្លាំង។ ដោយសារមានក្លិនខ្លាំងប្លែកពីគេនេះគេបានដាក់រហស្សនាមថា "ឈីសខ្មែរ" ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក