សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

អាជ្ញាធរប្រទេសថៃចាប់បញ្ជូនពលករខ្មែរជាង ១០០នាក់មកកម្ពុជាវិញ

បាត់ដំបង៖ កម្លាំងវរសេនាតូចលេខ ៨១៩ សហការជាមួយក្រុមគ្រូពេទ្យ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតបានទទួលពលករខ្មែរប្រុសស្រី ក្មេងចាស់ សរុបជាង ១០០នាក់ ដែលវិលត្រឡប់មកស្រុកកំណើតវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ កងកម្លាំងសមត្ថកិច្ចបានទទួលពលករខ្មែរវិលត្រឡប់មកស្រុកវិញសរុបចំនួន ១២០នាក់ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង នៃខេត្តបាត់ដំបង។

សមត្ថកិច្ចបន្តថា ពលករខ្មែរដែលអាជ្ញាធរប្រទេសថៃបញ្ញូនមកវិញនាពេលនេះសរុបមានចំនួន ១២០នាក់ ក្នុងនោះស្រី ៤៥នាក់ និងក្មេង ២៥នាក់។

ចំណោមពលករខ្មែរសរុបចំនួន ១២០នាក់ ក្នុងនោះ ៣២នាក់មិនទាន់មានកាតចាក់វ៉ាក់សាំងត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ដោយឡែកពលករប្រុសស្រីចំនួន ៨៨នាក់ដែលមានកាតទទួលបានវ៉ាក់សាំងរួច ក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩រួចបានអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក