កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

លោក ហ៊ុន ម៉ានី៖ ការចេះប្រើប្រាស់ចំណេះដឹងឱ្យស្របតាមស្ថានការណ៍និងកាលៈទេសៈពិតជាសំខាន់

ភ្នំពេញ៖ សមាជិកសភាវ័យក្មេង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី បានលើកឡើងពី ផលប្រយោជន៍នៃការប្រើប្រាស់ចំណេះវិជ្ជានិងការងារស្ម័គ្រចិត្ត ដោយថាការបង្កើនចំណេះវិជ្ជាជាមួយនឹងការប្រើប្រាស់ឱ្យត្រូវទៅនឹងស្ថានការណ៍និងកាលៈទេសៈគឺជាចំណុចដែលសំខាន់នៅក្នុងការរៀបចំខ្លួនរបស់សិស្សនិស្សិត។

ថ្លែងក្នុងសិក្ខាសាលាស្តីពីការជំរុញសហគ្រិនភាពយុវជន ក្រោមប្រធានបទ «យុវជន និងការចាប់ផ្តើមអាជីវកម្មលើកដំបូង» នៅមជ្ឍមណ្ឌលម៉ានី នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី ថ្លែងថាដោយជំរុញដល់យុវជនឲ្យចូលរួមទៅក្នុងការងារស្ម័គ្រចិត្តដោយថា ការងារស្ម័គ្រចិត្តនឹងផ្ដល់ឱកាសដល់យុវជនក្នុងការសិក្សារៀនសូត្របំពេញចំណេះដឹងបន្ថែមក៏ដូចជារៀនពីរបៀបនៃការដឹកនាំផងដែរ។

លោកបានសរសេរលើហ្វេសបុកផេកលោកបន្ថែមថា៖ «ការព្យាយាមសង្កេត រៀនសូត្រពីភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំនានាជុំវិញខ្លួន និងការចូលរួមក្នុងការងារស្ម័គ្រចិត្តគឺជាគុណវុឌ្ឍបន្ថែមពីលើការសិក្សានៅក្នុងសាលារៀនព្រោះ តាមរយៈកិច្ចការស្ម័គ្រចិត្តក្តី ឬការងារជាក្រុមក្តី សុទ្ធតែអនុញាតឲ្យយើងអាចសាកល្បងសមត្ថភាពនៃភាពជាអ្នកដឹកនាំ ជាពិសេសការសម្របសម្រួល និងការសម្រេចចិត្តមួយចេញពីមតិយោបល់ចម្រុះផ្សេងៗគ្នា ទាំងការដឹកនាំអាជីវកម្ម ឬដឹកនាំអង្គភាពផ្សេងៗ» ។

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនសមត្ថភាពយុវជននិងជំរុញដល់សេដ្ឋកិច្ច សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពីការជំរុញសហគ្រិនភាពយុវជនដើម្បីជួយយុវជនឲ្យបានយល់អំពីប្រភេទអាជីវកម្មនិងជួយឱ្យយុវជនជំនាញឲ្យក្លាយទៅជាសហគ្រិនភាពនៅពេលអនាគត។

សិក្ខាសាលានេះគឺជាការរៀបចំលើកទី២ ហើយដែលមានអ្នកចូលរួមដោយផ្ទាល់ និងអនឡាញប្រមាណជិត៦០០នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក