ភ្នំពេញ៖ មនុស្សចំនួន ៣៥០នាក់ទៀតត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ១៣៨០ទៀតបានជាសះស្បើយ ហើយអនុញ្ញាតិឱ្យចេញពីមន្ទីពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃបន្តទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ។
គិតមកត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ-១៩សរុបចំនួន ២២,១៨៤នាក់ ករណីជាសះសះស្បើយសរុបបានចំនួន ១២,១២០នាក់ និងមានអ្នកស្លាប់សរុបចំនួន ១៥០នាក់។
ទន្ទឹមនេះ កម្ពុជារកឃើញករណីកូវីដ-១៩នាំចូលពីក្រៅប្រទេសសរុបចំនួន ៦៣០នាក់ ករណីនាំចូលថ្មីចំនួន ៩នាក់៕