ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិករំពឹងដល់ការធ្វើការជិតស្និតជាមួយកម្ពុជាដែលជាប្រធានអាស៊ាននៅ ឆ្នាំក្រោយ

ភ្នំពេញ៖ ទីប្រឹក្សារដ្ឋនៃក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Derek Chollet បានអះអាងថា អាស៊ានគឺជាចំណុចស្នូលសម្រាប់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងរំពឹងដល់ការធ្វើការយ៉ាងជិតស្និទជាមួយកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅ ឆ្នាំ២០២២ផងដែរ។

ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន លោក Derek Chollet នៅថ្ងៃទី១០ ខែធ្នូម្សិលមិញ បានលើកឡើងថាប្រធានាធិបតីអាមេរិកលោក ចូ ប៉ៃដិន កំពុងរង់រំពឹងដល់ការធ្វើម្ចាស់ផ្ទះនឺកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន នាពេលឆាប់ៗខាងមុខ ដែលនឹងលោក ចូ ប៉ៃដិន នឹងពិភាក្សាដោយផ្ទាល់ជាមួយសម្ដេចតេជោ ហ៊ុន សែន ពីបញ្ហា និងរបៀបវារៈជាច្រើនទៀតដែលរួមមានទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក ការឆ្លើយតបនឹងជំងឹកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតជាដើម។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍ដល់ការគាំទ្ររបស់អាមេរិកចំពោះតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងឯកសារសមិត្ធផលនានា ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន។ លោកក៏បានស្វាគមន៍ផងដែរចំពោះការបន្តការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការថែរក្សាភាពនៅកណ្ដាលរបស់អាស៊ាន ក៏ដូចជាសន្ដិភាព និងវិបុលភាពក្នុងតំបន់។

កាលពីថ្ងៃទី៩ ខែធ្នូ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខសម្ដេចនឹងអញ្ជើញទៅសហរដ្ឋអាមេរិកក្នុងនាមជាប្រធានអាស៊ានដើម្បីជាធ្វើសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក