ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មុខសញ្ញាបាញ់បោះជាច្រើនគ្រាប់នៅ ស្រុកសំឡូត ចូលខ្លួនសារភាព

ខេត្តបាត់ដំបង៖ ជនសង្ស័យដែលជាមុខសញ្ញាប្រើប្រាស់កាំភ្លើង AK-47 បាញ់បោះ ទាំងយប់អស់ជាង២០គ្រាប់ រហូតមកដល់ថ្ងៃនេះបានចូលខ្លួនសារភាពនៅ ចំពោះមុខសមត្ថកិច្ច តាមការទាក់ទងលួងលោមរបស់កូនស្រីពៅ។

អធិការនគរបាលស្រុកសំឡូត លោក ម៉ែន រីម បានអោយដឹងថានៅ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញ បានសហការជាមួយកម្លាំងអន្តរាគមន៍ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញ បាននាំខ្លួនជនសង្ស័យឈ្មោះ សុខ គង់ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅ ភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បន្ទាប់ពីតាមប្រម៉ាញ់និងប្រើវិធីសាស្ត្រ លួងលោម អស់ជាច្រើនថ្ងៃ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

លោកអធិការបានបន្តថា ក្រោយពីឃាត់ខ្លួនយកមកសាកសួរ នៅ ចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះបានសារភាពថា នៅ យប់ថ្ងៃកើតហេតុខ្លួនបានផឹកស្រាអស់ប្រហែល ៥ កំប៉ុង ហើយ នៅ ពេលនោះ ហាក់បីដូចជាកម្រោលចូល ក៏បានស្ទុះទៅ ទាញកាំភ្លើងដែលខ្លួនលាក់ទុកយូរហើយ មកបាញ់ឡើងលើចំនួន ៣ គ្រាប់ បន្ទាប់មកក៏បានប្តូរសោកាំភ្លើងទាញកៃបានតែ២ដងប៉ុណ្ណោះ គ្រាប់ដែលមានក្នុងបង់សរុប ២១គ្រាប់ បានផ្ទុះចេញទាំងអស់តែម្តង ដោយពេលភ្ញាក់ខ្លួនឡើងមានអារម្មណ៍ភ័យពេកក៏រត់គេចូលព្រៃតែម្តង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល២០ និង០០នាទី ជនសង្ស័យបានប្រើកាំភ្លើងAK-47បាញ់ឡើងទៅ លើមេឃចំនួន២១គ្រាប់ ក្រោយមកក៏បានរត់គេចខ្លួនយកទាំងអាវុធទៅ ជាមួយផង ហើយភ្លាមនោះសមត្ថកិច្ចក៏បានទៅ ធ្វើការស្រាវជ្រាវតាមប្រម៉ាញ់រហូតបាននាំយកទៅ សាកសួរនៅ អធិការដ្ឋាននគរបាលស្រុក ហើយក៏កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅ ការិយាល័យជំនាញខេត្តតាមនីតិវិធីផងដែរ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក