ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Update: រដ្ឋបាលខេត្តស្ទឹងត្រែងកំពុងរង់ចាំលទ្ធផលសំណាកកូវីដ-១៩ PCR លើអ្នកទោសក្នុងពន្ធនាគារខេត្ត

ស្ទឹងត្រែង៖ អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងលោក ម៉ែន គង់ បានឱ្យ EAC News ថារហូតមកដល់ពេលនេះនៅ មិនទាន់របាយការណ៍ពីខាងមន្ទីរពេទ្យបញ្ជាក់ប្រាប់ពីការរកឃើញអ្នកជំងឺកូវីដ-១៩ បន្ថែមដោយម៉ាស៊ីន PCR នៅ ឡើយទេ ខណៈរដ្ឋបាលខេត្តនៅ បន្តតាមដានជាមួយមន្ត្រីជំនាញបន្តទៀត។

លោកបានប្រាប់ថា៖ «តាមបច្ចេកទេសគឺមិនទាន់ឃើញលទ្ធផលដែលបង្ហាញភាពច្បាស់លាស់តាមម៉ាស៊ីនធំទេ»។

ទោះជាយ៉ាងណាលោកបញ្ជាក់ថា ពន្ធនាគារខេត្តបានរៀបចំវិធានការបង្ការនៅ ទីតាំងរបស់ខ្លួនរួចរាល់ផងដែរ។

ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង លោក អ៊ុង សូវៀត បដិសេធឆ្លើយទៅ នឹងសំណួរអ្នកកាសែតដោយឱ្យទាក់ទងទៅ ក្រសួងសុខាភិបាលដើម្បីបានព័ត៌មានលំអិត ខណៈអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅមិនទាន់អាចបញ្ជាក់បានពីលទ្ធផលនៃសំណាកនៅ ឡើយ។

នៅ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ មានការផ្សព្វផ្សាយមួយចំនួនដែលបានលើកឡើងថា មានករណីផ្ទុះកូវីដ-១៩ លើពិរុទ្ធជនក្នុងពន្ធនាគារខេត្តស្ទឹងត្រែងរួមទាំងមន្ត្រីអនុរក្សពន្ធនាគារប្រមាណជាង៣០០នាក់។ ការចុះផ្សាយនេះត្រូវបានពន្ធនាគារខេត្តចេញលិខិតបដិសេធ និងបានចាត់ទុកថាជាផ្សាយព័ត៌មានមិនពិតដែលមានចេតនាធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រង សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ពន្ធនាគារ។

ពន្ធនាគារខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ «ពន្ធនាគារខេត្ត សូមអះអាងថារាល់ខ្លឹមសារខាងលើនេះគ្មានមូលដ្ឋានពីតួលេខ និងទិន្និន័យច្បាស់លាស់ ដោយការធ្វើតេស្ត (Rapid Test) មិនទាន់យកជាផ្លូវការនោះទេលុះត្រាតែការធ្វើតេស្តឆ្លងកាត់ម៉ាស៊ីនធំហៅ ថា (PCR) ទើបអាចរាប់បញ្ចូលទៅ ក្នុងបញ្ជីនៃអ្នកឆ្លងជំងឺកូវីដ-១៩ ការផ្សព្វផ្សាយព័ត៌មាននេះមានចេតនាធ្វើឲ្យប៉ះពាល់ដល់ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ពន្ធនាគារ» ។

បើតាមប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបញ្ជាក់ប្រាប់ EAC News កាលពីយប់ម្សិលមិញថា មានការរកឃើញអ្នកជំងឺកូវីដ-១៩ ម្នាក់ប៉ុណ្ណោះក្នុងពន្ធនាគារ តែមិនអាចចាត់ទុកជាការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ក្នុងពន្ធនារគារនោះទេ ដោយឱ្យរង់ចាំលទ្ធផលសំណាក PCR ជាមុនសិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក