ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: ក្រសួងការបរទេសចិន៖ គំនិតអាក្រក់ប៉ុនប៉ងរបស់អាមេរិកលើទំនាក់ទំនងចិននិងកម្ពុជានឹងទទួលបរាជ័យ

ភ្នំពេញ៖ ក្រសួងការបរទេសចិនតាមរយៈអ្នកនាំពាក្យរបស់ខ្លួនលោក Wang Wenbin បានប្រកាសគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យជាតិនិងសេចក្តីថ្លៃថ្នូរនៃជាតិ នឹងគាំទ្រឈរជាមួយប្រជាជនកម្ពុជាជារៀងរហូត ប្រឆាំងនឹងការប៉ុនប៉ងណាសមួយដែលចង់បំផ្លាញប្រទេសកម្ពជា។

ឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មានដែលបានសួរថា សហរដ្ឋអាមេរិកនឹងបន្ថែមវិធានការលើការកំណត់ការនាំចេញចូលរបស់ខ្លួនជាមួយកម្ពុជា និងហាមឃាត់ការលក់អាវុធនិងសម្ភារៈយោធាដល់កម្ពុជាក្រោមហេតុផលកម្ពុជារំលោភបំពានសិទ្ធិមនុស្ស ពុករលួយ និងបង្កើនវត្តមានទ័ពចិននៅកម្ពុជា។

លោក Wang Wenbin បានឆ្លើយតបថា៖ «នេះគឺជាទង្វើដែលប្រើអំណាចគៀបសង្កត់លើអ្នកដទៃយ៉ាងពិតប្រាកដនិងច្បាស់លាស់ នេះបានល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិផងដែរ។ ភាគីចិនប្រឆាំងជាដាច់ខាតចំពោះទង្វើបែបនេះ។ ចិននិងកម្ពុជា គឺជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែបនិងជាសហគមន៍វាសនារួម។ ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរឆ្លងកាត់ការសាកល្បងតាមគ្រប់រូបភាព ធ្វើឱ្យកាន់តែរឹងមាំមិនអាចបំបែកបាន។ គំនិតអាក្រក់ប៉ុនប៉ងរបស់អាមេរិកលើទំនាក់ទំនងចិននិងកម្ពុជានឹងទទួលបរាជ័យ» ។

ទាក់ទងនឹងបញ្ហានេះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលនេះក៏បានបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ធ្វើការត្រួតពិនិត្យនិងប្រមូលមកវិញជាបន្ទាន់នូវអាវុធ និងសម្ភារៈយោធាអាមេរិកដែលមាននៅកម្ពុជា យកទៅទុកក្នុងឃ្លាំង ឬកំទេចចោលតាមការជាក់ស្ដែង។ សម្ដេចថា អាវុធអាមេរិកជាអាវុធរបស់អ្នកចាញ់ និងជាអាវុធដែលធ្វើឱ្យកម្ពុជាជាប់បំណុលខ្មៅរហូតមកដល់ពេលបច្ចុប្បន្ន។

សម្ដេចបានលើកឡើងបន្ថែមថា ការសម្រេចរបស់សម្ដេចកាលពីឆ្នាំ១៩៩៤ ដែលមិនទិញផ្លាស់ប្ដូរប្រព័ន្ធអាវុធកម្ពុជាទៅទិញអាវុធអាមេរិកគឺពិតជាត្រឹមត្រូវ។

នៅមួយរយៈចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-អាមេរិក ត្រូវបានគេមើលឃើញថាកំពុងកើនកម្ពៅបន្ដិចម្ដង បន្ទាប់ពីកម្ពុជាព្យាយាមអភិវឌ្ឍន៍មូលដ្ឋានទ័ពសមុទ្ររាមក្នុងខេត្តព្រះសីហនុរបស់កម្ពុជា ហើយត្រូវបានអាមេរិកចោទប្រកាន់ថាកំពុងផ្ដល់ឱ្យចិនកសាងមូលដ្ឋានទ័ពនៅទីនោះ ទោះបីកម្ពុជាខំបង្ហាញនូវភាពស្មោះត្រង់ និងបើកបង្ហាញជាច្រើនលើកច្រើនដងក៏ដោយ។ សកម្មភាពរបស់អាមេរិកនេះត្រូវបានគេចាត់ទុកជាសកម្មភាពរករឿង និងជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយដែលមិនអាចទទួលយកបាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក