ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលកំពុងពិនិត្យពីលទ្ធភាពក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដល់កុមារអាយុ៣ឆ្នាំ និង៤ឆ្នាំ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងពិចារណាក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារដែលមានអាយុ៣ឆ្នាំ និង៤ឆ្នាំ បន្ទាប់ពីទទួលបានការណែនាំពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ហើយក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូវ៉ាក់បានបញ្ជាក់ពីប្រសិទ្ធិភាពនៃវ៉ាក់សាំងរបស់ខ្លួនដល់កុមារ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពេលអញ្ជើញទទួលនូវវ៉ាក់សាំង អាស្ត្រាហ្សេនេកា ចំនួន ២៩០ ៤០០ដូស ដែលជាជំនួយពីរដ្ឋាភិបាលហូឡង់នៅព្រឹកថ្ងៃទី១០ ធ្នូ ឆ្នាំ២០២១នេះ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា បច្ចុប្បន្នប្រទេសចិនបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ប្រភេទស៊ីណូវ៉ាក់ជូនកុមារអាយុ៣ឆ្នាំនៅក្នុងប្រទេសខ្លួន ហើយក្រុមហ៊ុនក៏បានបញ្ជាក់ដែរថាវ៉ាក់សាំងប្រភេទនេះអាចប្រើប្រាស់បានសម្រាប់កុមារ ដែលសម្ដេចតេជោណែនាំដល់ក្រសួងសុខាភិបាលឱ្យសិក្សាពីករណីនេះ។

លោកស្រីថា៖ «ក្រុមហ៊ុនស៊ីណូវ៉ាក់ បានបញ្ជាក់រួចហើយពីប្រសិទ្ធភាព និងសុវត្ថិភាព ហើយប្រទេសចិននៅពេលនេះបាននិងកំពុងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនដល់កុមារដែលមានអាយុ៣ឆ្នាំឡើងរួចហើយដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងសុខាភិបាល ក៏ដូចជាគ.វ.ក១៩ ត្រូវពិនិត្យ និងសិក្សាពីលទ្ធភាពក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារតូចៗទាំងនេះ ដែលនឹងអាចឱ្យកុមារតូចៗ អាចចូលរៀនបាន រួមជាមួយនឹងសុវត្ថិភាពរបស់កុមារតូចៗទាំងនោះផងដែរ» ។

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាលោកស្រី លី អាយលែន បានថ្លែងថា ការចាក់វ៉ាក់សាំងគឺជាឧបករណ៍ដ៏ចាំបាច់ដើម្បីការពារការរាតត្បាតជំងឺកូវីដ-១៩ ដោយអំពាវនាវដល់ពលរដ្ឋកម្ពុជាចូលរួមជាមួយរដ្ឋាភិបាលក្នុងការទទួលចាក់វ៉ាក់សាំង និងវិធានការការពារសុខាភិបាលឱ្យបានហ្មត់ចត់។

កម្ពុជាបានទទួលវ៉ាក់សាំងសរុបជាង ៤០,៥លានដូសហើយ ក្នុងនោះវ៉ាក់សាំងនៅសល់ក្នុងឃ្លាំងប្រមាណ ៥លានដូសទៀត។

គិតត្រឹមថ្ងៃម្សិលមិញ កម្ពុជាសម្រេចយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋដែលមានអាយុ៥ឆ្នាំឡើងបានជាង ៨៨,៧២% បើធៀបនឹងប្រជាជនសរុប១៦លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក