ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តព្រះវិហាររកឃើញ២ទីតាំងពាក់ព័ន្ធករណីអ្នកមានផ្ទុកជំងឺកូវីដ-១៩ម្នាក់ធ្វើដំណើរឆ្លងកាត់ខេត្ត

ខេត្តព្រះវិហារ : នាយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១បន្ទាប់ពីមន្រ្តីសុខាភិបាលខេត្តប៉ៃលិនបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ គេង រ៉ាវី ភេទប្រុស មុខរបរអ្នកលក់សំបកកង់រថយន្តក្រុមហ៊ុន wing force បានធ្លាប់បានធ្វើដំណើរពីខេត្តសៀមរាបកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មកកាន់ខេត្តព្រះវិហារ និងបានស្នាក់នៅផ្ទះសំណាក់ម៉ាលីម៉ា ក្រុងព្រះវិហារ និងចូលពិសារបាយពីល្ងាច និងព្រឹកនៅតូបបាយមួយកន្លែងទល់មុខសាលាក្រុងព្រះវិហារ ព្រមទាំងបានចេញពីខេត្តព្រះវិហារឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យនិងបន្តទោកាន់ខេត្តប៉ៃលិន។

អាជ្ញាធរខេត្តព្រះវិហារ បានដាក់ចេញនូវវិធានការចំពោះអ្នកប៉ះពាល់ផ្ទាល់ឬប្រយោល ដោយយកសំណាករហ័ស និងយកទៅធ្វើចត្តាឡីស័កក្នុងមណ្ឌលចតា្តឡីស័កកម្រិត២។

ជាមួយគ្នានោះរដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានប្រវត្តិស្នាក់នៅ និងពិសារបាយ នៅផ្ទះសំណាកមាលីម៉ា និងតុបាយទល់មុខសាលាក្រុងព្រះវិហារ អញ្ជើញមកយកសំណាក និងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក ឬទំនាក់ទំនង០១២ ៩៨៤ ៦៨៩/០៨៨ ៥៩៦ ៤៤៩៦ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក