ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ពីវិធីលើកតម្កើនសិទ្ធិស្ត្រីដែលមានប្រសិទ្ធិភាព

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី មានប្រសាសន៍ថាការជំរុញក្មេងស្រី និងមនុស្សស្រីឱ្យទទួលបានការសិក្សារៀនសូត្រគឺជាវិធីដែលល្អបំផុតក្នុងការលើកតម្កើនសិទ្ធិស្ត្រី។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន EAC News លោក កែវ រ៉េមី បានលើកឡើងថា សិទ្ធិស្ត្រីនៅប្រទេសកម្ពុជាត្រូវបានលើកតម្កើនជាបន្តបន្ទាប់នៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ លោកបន្ថែមថាបច្ចុប្បន្នស្ត្រីត្រូវបានឃើញក្នុងជួរថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើន ខណៈប្រពៃណីទំនៀមទំលាប់ដែលរឹតត្បិតសិទ្ធិស្ត្រីក៏ត្រូវបានកែប្រែបន្ថូរបន្ថយជាបន្តបន្ទាប់ផងដែរ។

លោកថា ភាពជោគជ័យទាំងនេះដោយសាររដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើការអប់រំ ក៏ដូចជាជំរុញ និងសម្រួលដល់មនុស្សស្រីក្នុងការទទួលបានការសិក្សាអប់រំកាន់តែច្រើន។

លោកថា៖ «ឥឡូវនេះមានការធ្វើឱ្យប្រសើរខ្លាំងមែនទែន។ ខ្ញុំសុំជម្រាបថាដើម្បីធ្វើឱ្យស្ត្រីខ្លាំង Strong ហើយមានភាពស្មើគ្នា។ នៅក្នុងច្បាប់គឺមានចែងស្មើមុខគ្នាចំពោះមុខច្បាប់ហើយគាំទ្រគ្នាដោយគ្មានការរើសអើង និងអំពើហិង្សាប្រឆាំងស្រ្តី។ ខ្ញុំសូមជម្រាបថាចំណុចសំខាន់បំផុតដើម្បីឱ្យស្ត្រីខ្លាំងគឺ Education ការអប់រំ! ត្រូវបង្កើនសមត្ថភាពនៃការរៀនសូត្រ ព្រោះការរៀនសូត្រនេះសំខាន់ណាស់» ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារួបនេះបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០កន្លងទៅចំនួនក្មេងស្រីក្នុងដែលបានចុះឈ្មោះចូលរៀននៅមត្តេយ្យសិក្សាមានចំនួន៥៣% បើធៀបនឹងក្មេងប្រុស នៅបឋមសិក្សាមានប្រមាណ៤៨% វិទ្យាល័យប្រមាណ៥០% និងថ្នាក់ឧត្តមមានជាង៤៨% ដែលលោកថាជាតួលេខដែលល្អសម្រាប់ជំរុញការលើកតម្កើនសិទ្ធិស្ត្រីនៅកម្ពុជា។

បើតាមលោក កែវ រ៉េមី ការធ្វើឱ្យស្ត្រីទទួលបានចំណេះដឹងកាន់តែច្រើនបូករួមនឹងយន្តការរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ថែមទៀតនោះសិទ្ធិសេរីភាពរបស់ស្ត្រីនឹងត្រូវបានធានាពេញលេញដោយស្វ័យប្រវត្តិ ហើយវាក៏នឹងធ្វើឱ្យមានការរីកចំរើននៃការលើកតម្កើនសិទ្ធិមនុស្សនៅកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក