ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរអប្សរានឹងរៀបចំព្រឹត្តិការណ៍រម្លឹកគុណអង្គររយៈពេល៥ថ្ងៃនៅ សប្ដាហ៍ក្រោយ

សៀមរាប៖ អាជ្ញាធរជាតិអប្សរានឹងរៀបចំព្រឹត្តិការណ៍រម្លឹកគុណអង្គរចាប់ពីថ្ងៃអាទិត្យ ទី១២ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូខាងមុខ ដើម្បីរម្លឹកដល់គុណបុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរឱ្យបានគង់វង់មកដល់សព្វថ្ងៃ។

អ្នកនាំពាក្យអជ្ញាធរជាតិអប្សរាលោក ឡុង កុសល បានឱ្យអ្នកសារព័ត៌មានដឹងកាលពីម្សិលមិញថា ព្រឹត្តិការណ៍នេះនឹងមានរៀបចំកម្មវិធីសាសនា ដែលមាននៅទីតាំងមុខប្រាសាទភ្នំបាក់ខែង កម្មវិធីសម្តែងនូវសិល្បៈ ស្បែកធំដោយក្រុមសិល្បៈវត្តរាជបូណ៌ការសម្តែងបាសាក់ និងសិល្បៈជាច្រើនទម្រង់ទៀត។ ជាមួយគ្នានេះអាជ្ញាធរជាតិអប្សរា ក៏នឹងបើកឱកាសដល់សាធារណជនអាចទៅទស្សនកិច្ចឈ្វេងយល់អំពីការងារ នៅ តាមការដ្ឋានជួសជុលប្រាសាទនានា ដែលអាជ្ញាធរជាតិអប្សរាកំពុងដំណើរការផង។ បន្ថែមលើសនេះ សាធារណជន ក៏អាចដឹងកាន់តែច្បាស់ពីកិច្ចការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយចីរភាពផងដែរ។

ព្រឹត្តិការណ៍រម្លឹកគុណអង្គរនឹងមានការអញ្ជើញចូលរូមពីសំណាក់ឧបនាយករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ម៉ែន សំអន និងឥស្សរជនជាច្រើនទៀត។

នេះជាលើកដំបូងហើយដែលអាជ្ញាធរជាតិអប្សរាបានរៀបចំព្រឹត្តិការណ៍រម្លឹកគុណអង្គរ ខណៈលោក ឡុង កុសល បញ្ជាក់ថា ចាប់ពេលនេះទៅព្រឹត្តិការណ៍រម្លឹកគុណអង្គរនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលនឹងប្រព្រឹត្តិទៅ១ឆ្នាំម្ដង។

អង្គរវត្ត មានទីតាំងស្ថិតនៅ ភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ៧ គ.ម ពីទីរួមខេត្ត។ ត្រូវបានកសាងឡើងនៅសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។

បើតាមលោកហ្សក-សឺដែស ប្រាសាទអង្គរវត្តគឺតំណាងឲ្យពិភពលោក។ ប្រាង្គកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភពលោក។ ប្រាង្គទាំង៥ តំណាងឲ្យកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដីនិងគូទឹកព័ទ្ធជុំវិញប្រាសាទគឺជាសមុទ្រដែលព័ទ្ធជុំវិញ។ ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក