BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅ ថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១ករណី ខណៈអ្នកជំងឺ ១២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅ ថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,៣២៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៩៧៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៦៨០នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៨៥០ករណី៕