ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សណ្ឋាគារនិងផ្ទះសំណាក់នៅ ក្នុងខេត្តសៀមរាបបានបើកដំណើរការឡើងវិញ

សៀមរាប៖ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបលោក ង៉ូវ សេងកាក់ ឱ្យដឹងថាមានសណ្ឋាគារជិត២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ជាង៨ពាន់បន្ទប់ត្រូវបានបើកដំណើរការឡើងវិញហើយក្នុងខេត្តសៀមរាប បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញគោលនយោបាយជំរុញទេសចរណ៍ក្នុងស្រុក។

លោក ង៉ូវ សេងកាក់ បានឱ្យដឹងថាជារៀងរាល់ចុងសប្ដាហ៍ និងថ្ងៃបុណ្យជាតិខេត្តសៀមរាបមានភ្ញៀវទេសចរមកកម្សាន្តប្រមាណ ៦០០០នាក់ ដែលបានធ្វើឱ្យវិស័យទេសចរណ៍ក្នុងខេត្តចាប់ផ្ដើមកម្រើកឡើងវិញ។ លោកបន្ថែមថាបច្ចុប្បន្នគ្រប់ផ្នែកទាំងអស់ ដូចជាសេវាកម្មអាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ បានបើកដំណើរការឡើងវិញ ដែលជាផ្នែកមួយជួយជំរុញវិស័យសេដ្ឋកិច្ចជាតិឲ្យកាន់តែល្អប្រសើរនាពេលឆាប់ៗនេះ។

បើតាមការជូនដំណឹងរបស់ភ្នាក់ងារអាកាសចរណ៍កម្ពុជា កាលពីពេលថ្មីៗនេះ មានជើងហោះហើរចំនួន ២ខ្សែ គឺសាំងហ្កាពួ អ៊ែឡាញ និងម៉ៃអ៊ែឡាញ នឹងដឹកភ្ញៀវទេសចរចូលមកខេត្តសៀមរាបផងដែរ។

គួររំលឹកថាក្នុងឆ្នាំ២០២០កន្លងទៅក្នុងពេលដែលប្រឈមនឹងវិបត្តិកូវីដ-១៩ សណ្ឋាគារនិងផ្ទះសំណាក់នៅទូទាំងប្រទេសប្រមាណ៥៥៣កន្លែងត្រូវបានបិទទ្វារជាបន្តបន្ទាប់។ ទីតាំងដែលរងផលប៉ះពាល់ខ្លាំងជាងគេមានរាជធានីភ្នំពេញ ខេត្តសៀមរាប ស្វាយរៀង កំពត បន្ទាយមានជ័យ និងខេត្តបាត់ដំបង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក