ភ្នំពេញ៖ ភោជនីយដ្ឋាន និងផាប់ ឌឹដ្រាម ត្រូវបានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញផ្ដល់លិខិតបញ្ជាក់ស្ដង់ដារសុវត្ថិភាពដែលបញ្ជាក់ថាភោជនីយដ្ឋានអនុវត្តស្របតាមវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មភោជនីយដ្ឋាន ដែលទទួលបានពិន្ទុ៤៧០ពិន្ទុ។
ភោជនីយដ្ឋាននិងផាប់ ឌឹដ្រាម ស្ថិតលើផ្លូវ ៥៩៨ បណ្តោយវិថីភូមិគ្រឹះ ឯកឧត្តម ជា សុផារ៉ា ទល់មុខស្នងការនគបាល រាជធានីភ្នំពេញ។
ក្រៅពីផ្តល់លិខិតបញ្ជាក់ស្ដង់ដារសុវត្ថិភាពជូនហើយ ក្រសួងទេសចរណ៍បានផ្ដល់វិញ្ញាបនបត្រដែលបញ្ជាក់ពីការគោរពបានត្រូវនូវវិធានសុវត្ថិភាពទេសចរណ៍ និងត្រាបានចាក់វ៉ាក់សាំងរួចរាល់ដែលបញ្ជាក់ថាបុគ្គលិកក្នុងហាងបានបំពេញភារកិច្ចចាក់វ៉ាក់សាំងរួចរាល់គ្រប់គ្នាអស់ហើយផងដែរ។
វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍មាន ៣ផ្នែកគឺ៖ ផ្នែកទី១ ស្តីពីវិធានសុវត្ថិភាពចំពោះភ្ញៀវ ផ្នែកទី២ ស្តីពីវិធានសុវត្ថិភាពចំពោះបុគ្គលិក និងផ្នែកទី៣ ស្តីពីវិធានសុវត្ថិភាពចំពោះដៃគូសហប្រតិបត្តិការ និងការគ្រប់គ្រងអាជីវកម្ម។
ឌឹដ្រាម ជាភោជនីយកដ្ឋាន និងផាប់ បម្រើសេវាកម្មភោជនីយដ្ឋាន មានម្ហូបឆ្ងាញ់ៗមានរសជាតិនិងគ្មានប៊ីចេង បែបខ្មែរ និងបច្ចឹមប្រទេស ត្រូវបានចុងភៅដែលមានស្នាដៃល្អៗ រៀបចំយ៉ាងសម្រិតសម្រាំងបំផុត នៅភោជនីយដ្ឋាន “ឌឹដ្រាម” សម្រាប់អាហារពេលព្រឹក និងអាហារពេលថ្ងៃត្រង់ ដោយបើកចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង១២:០០យប់។
ឌឹដ្រាមជាភោជនីយដ្ឋានដែលមិត្តភក្តិនិងក្រុមគ្រួសារមកពិសារអាហារជាមួយគ្នាដើម្បីបង្កើតបរិយកាសបរិភោគដ៏មានរស់ជាតិ មានលក្ខណៈស្តង់ដាទទួលស្គាល់ផ្នែកអនាម័យ ផាសុខភាព អាហារឆ្ងាញ់ពិសា បុគ្គលិករួសរាយ និងមានចំណតរថយន្តធំទូលាយ៕