ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សៀមរាបប្តូរទីតាំងពិនិត្យសុខភាពបឋមនិងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្ត

សៀមរាប : ចាប់ពីម៉ោង២២:០០ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាបបានសម្រេចប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះ ស្កែន QR Code Stop COVID-19 “ទប់ស្កាត់ជំងឺកូវីដ-១៩” ពីចំណុចឃុំល្វែងឬស្សី ស្រុកជីក្រែង ជិតព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ មកទីតាំងវិទ្យាល័យកំពង់ក្តី នៅភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង។

ការប្តូរទីតាំងនេះគឺដើម្បីសម្រួលបញ្ចៀសការកកស្ទះ និងបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ 

ការពិនិត្យសុខភាពបឋម និងការចុះឈ្មោះ ឬស្កែន QR Code គឺបានផ្តល់អត្ថប្រយោជន៍ និងធានាបាននូវប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរយៈ៖
១. ទទួលបានព័ត៌មានរបស់អ្នកដំណើរ
២. ពិនិត្យសុខភាពបឋមក្នុងករណីសង្ស័យឈានទៅយកសំណាកនិងចត្តាឡីស័ក
៣. ផ្តល់ព័ត៌មានច្បាស់លាស់ និងរហ័សដល់ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល
៤. កាត់ផ្តាច់ប្រភពចម្លងទៅសហគមន៍។

រដ្ឋបាលខេត្តសៀមរាប សូមការយោគយល់អ្នកដំណើរទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ ឬឆ្លងចូលភូមិសាស្ត្រខេត្តសៀមរាប ដើម្បីចូលរួមសហការជាមួយក្រុមការងារដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៣ការពារនិង៣កុំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក