ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

Breaking News : ពន្ធនាគារខេត្តស្ទឹងត្រែងបញ្ជាក់ថាមិនមានករណីផ្ទុះកូវីដ១៩ លើពិរុទ្ធជនក្នុងពន្ធនាគារខេត្ត ស្ទឹងត្រែងរួមទាំងមន្ត្រីអនុរក្សពន្ធនាគារប្រមាណជាង៣០០នាក់ទេ

ស្ទឹងត្រែង៖ ពន្ធនាគារខេត្តស្ទឹងត្រែងចេញប្រកាសបន្ទាន់នៅ​ យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដើម្បីការបំភ្លឺ និងបដិសេធទាំងស្រុងចំពោះបណ្តាញផ្សព្វផ្សាយព័ត៌មាន និងគេហទំព័រមួយចំនួន បានធ្វើការផ្សព្វផ្សាយ នៅ​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដែលមានខ្លឹមសារផ្ទុះកូវីដ១៩ លើពិរុទ្ធជនក្នុងពន្ធនាគារខេត្ត ស្ទឹងត្រែងរួមទាំងមន្ត្រីអនុរក្សពន្ធនាគារប្រមាណជាង៣០០នាក់។ ពន្ធនាគារខេត្ត បានអះអាងថា រាល់ខ្លឹមសារខាងលើនោះ គ្មានមូលដ្ឋានពីតួរលេខ និងទិន្នន័យច្បាស់លាស់ ដោយការធ្វើតេស្ត (Rapid Test) មិនទាន់យកជាផ្លូវការនោះទេ លុះត្រាតែការធ្វើតេស្តឆ្លងកាត់ម៉ាស៊ីនធំ ហៅថា(PCR) ទើបអាចរាប់បញ្ចូលទៅ​ ក្នុងបញ្ជីនៃអ្នកឆ្លងជំងឺកូវីដ-១៩ ការផ្សព្វផ្សាយព័ត៌មាននេះ មានចេតនាធ្វើឲ្យប៉ះពាល់ដល់ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ពន្ធនាគារ។

ពន្ធនាគារខេត្តស្ទឹងត្រែង បានបញ្ជាក់ទៀតថា មន្ត្រីពន្ធនាគារទាំងអស់បានចាក់វ៉ាក់សាំង ចំនួន ០៣ដូស និងជនជាប់ឃុំ បានចាក់វ៉ាក់សាំងប្រភេទ(Johnson & Johnson)។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូមលោក លោកស្រី សារធារណៈជនទាំងអស់ មេត្តាជ្រាបជាព័ត៌មានដោយការពិចារណា។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រាប់មកសារព័ត៌មាន EAC News ថាលោកស្រីពុំទទួលបានព័ត៌មាននោះទេ។

ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងលោក អ៊ុង សូវៀត បានប្រាប់ EAC News អាជ្ញាធរកំពុងប្រមូលសំណាកយកទៅធ្វើតេស្ត PCR ចំពោះករណីសង្ស័យថាមានឆ្លងជំងឺកូវីដ-១៩នៅពន្ធនាគារខេត្តស្ទឹងត្រែង ខណៈលោកបានច្រានចោលព័ត៌មានថាមានអ្នកទោសក្នុងពន្ធនាគារឆ្លងជំងឹនេះដល់ជាង៣០០នាក់។

លោក អ៊ុង សូវៀត បញ្ជាក់ថាបន្ទាប់ពីរកឃើញអ្នកទោសម្នាក់មានផ្ទុកកូវីដ-១៩ ពន្ធនាគារខេត្ត និងមន្ទីរសុខាភិបាលបានចុះយកសំណាកអ្នកជាប់ពាក់ព័ន្ធនៅក្នុងពន្ធនាគារដើម្បីធ្វើសំណាកដោយម៉ាស៊ីន PCR ខណៈលោកថានៅពេលនេះមន្ទីរកំពុងរង់ចាំលទ្ធផលធ្វើតេស្តសំណាកនៅឡើយមិនទាន់អាចបញ្ជាក់បានថាជាការផ្ទុះជំងឺកូវីដ-១៩ក្នុងពន្ធនាគារនោះទេ។

លោកថា៖ «យើងមិនទាន់ប្រាកដទេ! គ្រាន់តែដឹងថាមានអ្នកវិជ្ជមានក្នុងពន្ធនាគារហ្នឹងតែប៉ុនហ្នឹង» ។

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះមានការផ្សព្វផ្សាយមួយចំនួនដែលបានលើកឡើងថាមានករណីផ្ទុះកូវីដ-១៩ លើពិរុទ្ធជនក្នុងពន្ធនាគារខេត្តស្ទឹងត្រែងរួមទាំងមន្ត្រីអនុរក្សពន្ធនាគារប្រមាណជាង៣០០នាក់។ ការចុះផ្សាយនេះក៏ត្រូវបានពន្ធនាគារខេត្តចេញលិខិតបដិសេធ និងបានចាត់ទុកថាជាផ្សាយព័ត៌មានមិនពិតដែលមានចេតនាធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រង សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ពន្ធនាគារ។

ពន្ធនាគារខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ «ពន្ធនាគារខេត្ត សូមអះអាងថារាល់ខ្លឹមសារខាងលើនេះគ្មានមូលដ្ឋានពីតួលេខ និងទិន្និន័យច្បាស់លាស់ ដោយការធ្វើតេស្ត (Rapid Test) មិនទាន់យកជាផ្លូវការនោះទេលុះត្រាតែការធ្វើតេស្តឆ្លងកាត់ម៉ាស៊ីនធំហៅថា(PCR) ទើបអាចរាប់បញ្ចូលទៅ ក្នុងបញ្ជីនៃអ្នកឆ្លងជំងឺកូវីដ-១៩ ការផ្សព្វផ្សាយព័ត៌មាននេះមានចេតនាធ្វើឲ្យ ប៉ះពាល់ដល់ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ពន្ធនាគារ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក