ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងព័ត៌មានផ្ដល់អំណោយលើកទឹកចិត្តដល់ក្រុមល្ខោនបាសាក់នៃស្ថានីយ៍ទូរទស្សន៍ជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ អញ្ជើញជួបសំណេះសំណាល និងផ្តល់ជូនអំណោយជាស្បៀងអាហារ រួមទាំង ថវិកា ដល់ក្រុមល្ខោនបាសាក់ អុល សំអាង វង់ទី១ រាជធានីភ្នំពេញ ដែលកំពុងសំដែងថតរឿងទិព្វសង្វារនៅស្ថានីយ៌ទូរទស្សន៏ជាតិកម្ពុជា។

អំណោយដែលរដ្ឋមន្រ្តីព័ត៌មាន នាំយកមកប្រគល់ជូនដល់ក្រុមសិល្ប:ល្ខោនបាសាក់ អុល សំអាង វង់ទី១ រាជធានីភ្នំពេញរួមមានអង្ករ៥បាវ ទឹកបរិសុទ្ធ១៥កេស ទឹកក្រូច៦កេស និងថវិកា ៧០០ដុល្លារ។

តំណាងក្រុមសិល្ប:ល្ខោនបាសាក់ អុល សំអាង វង់ទី១ រាជធានីភ្នំពេញ បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋមន្រី្ត ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងតែបានគាំទ្រជួយឧបត្ថម្ភដល់ក្រុមល្ខោនបាសាក់ ដើម្បីមានលទ្ធភាព បានសំដែង និងថតទុក ផ្សាយនៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា។

ជាមួយនេះលោកក៏បានអរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលបានផ្តល់ឱកាស អោយក្រុមល្ខោនបាសាក់បានមកសំដែង ថតផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋ បានទស្សនាតាមរយ:កញ្ចក់ទូរទស្សន៍ជាតិកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក