ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនបោះពុម្ភរបស់ចិនស្វែងរកកិច្ចសហការជាមួយក្រសួងព័ត៌មានបោះពុម្ភសៀវភៅវប្បធម៌ប្រពៃណីកម្ពុជា-ចិន

ភ្នំពេញ៖ អ្នកតំណាងក្រុមហ៊ុន Veritas & Mercurius Publishing ដែលជាសមាជិក របស់ Pheonix Publishing & Media Group នៃសាធារណរដ្ឋប្រជាមានិតចិន លោកស្រី Xu Qing Zhu បានបង្ហាញពីគម្រោងចង់ធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មានលើការងារបោះពុម្ពផ្សាយសៀវភៅពាក់ព័ន្ធវប្បធម៌ប្រពៃណីនៃប្រទេសកម្ពុជា-ចិន។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ លោកស្រី Xu Qing Zhu បានឱ្យដឹងថា ក្រោមគំនិតផ្តួចផ្តើម “ផ្លូវ១ ខ្សែក្រវ៉ាត់១” របស់រដ្ឋាភិបាលចិន ក្រុមហ៊ុនមានការគាំទ្រលើសកម្មភាពទំនាក់ទំនង វប្បធម៌អន្តរជាតិ និងការបោះពុម្ពផ្សាយ។ លោកស្រីបានជម្រាបជូនរដ្ឋមន្រ្ដី ខៀវ កាញារីទ្ធ ថាក្រុមហ៊ុនលោកស្រីមានគោលបំណងចង់សហប្រតិបត្តិការជាមួយក្រសួងព័ត៌មានកម្ពុជា និងការដាក់ឱ្យដំណើរការ “គម្រោងកម្ពុជា-ចិន” លើការបកប្រែនិងការផ្សព្វផ្សាយស្នាដៃបុរាណនិងសំខាន់។

លោកស្រីបន្ថែមថា គម្រោងនេះជាការរៀបរៀងនិងបោះពុម្ពសៀវភៅ  ឬឯកសាររវាងប្រទេសចិននិងកម្ពុជា ដើម្បីពិភាក្សាពីភាពដែលអាចធ្វើទៅបាននៃគម្រោងសហការ។

ជាការឆ្លើយតបលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានគាំទ្រចំពោះគម្រោងនេះនឹងបានឱ្យក្រុមការងារបច្ចេកទេសធ្វើកិច្ចសហការជាមួយតំណាងក្រុមហ៊ុនរបស់ចិនពិនិត្យលើការងារលម្អិតមួយចំនួន ដើម្បីដាក់ជូនទៅស្ថានទូតចិនប្រចាំកម្ពុជាធ្វើការពិនិត្យបន្តសម្រេចលើកិច្ចសហការគ្នាឈានទៅធ្វើការអនុវត្តគម្រោងរួមគ្នាក្នុងពេលខាងមុខ៕

PHOTO: AKP

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក