ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលអំពាវនាវឱ្យពលរដ្ឋមានទំនួលខុសត្រូវលើការការពារខ្លួនដើម្បីចូលរួមទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩បម្លែងថ្មី Omicron

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តន៍វិធានការសុខាភិបាល និងវិធានការ ៣ការពារ៣កុំឱ្យបានខ្ជាប់ខ្ជួន បូករួមនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារនិងប្រឆាំងជំងឺកូវីដ-១៩ រួមទាំងដែលតា និងអូមីក្រុង។

ក្នុងសេចក្ដីជូនព័ត៌មានរួមគ្នារវាងក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខាពិភពលោកប្រចាំកម្ពុជា លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានលើកឡើងដោយជំរុញដល់ពលរដ្ឋត្រូវមានសកម្មភាពរួមគ្នាដោយការទទួលខុសត្រូវដើម្បីបញ្ឈប់ការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ក៏ដូចជាទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់គ្នាផងដែរ។

លោកស្រីថា៖ «វាជាការលំបាកណាស់ក្នុងការលុបបំបាត់មេរោគកូវីដ-១៩ ហើយវារឹតតែពិបាកណាស់ទៅទៀតក្នុងការបញ្ឈប់ការចម្លងរបស់វា ប្រសិនបើមនុស្សមិនអនុវត្តវិធានការបង្ការជំងឺចាំបាច់ទាំងអស់ដែលបានដាក់ចេញ» ។

លោកក៏បានបង្ហាញពីក្ដីបារម្ភថាកូវីដ-១៩ បម្លែងអូមីក្រុង ថានឹងអាចមានវត្តមាននៅពេលណាមួយជាមិនខាន។ ដោយជំរុញដល់បុគ្គលម្នាក់ៗ ក្រុមគ្រួសារនីមួយៗ និងសហគមន៍ មានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច។

អូមីក្រុង ត្រូវបានចាត់ទុកជាវីរុសកូវីដ-១៩ បំប្លែងថ្មីដែលគួរឱ្យព្រួយបារម្ភ ដោយសារវាមានភាពបំប្លែងខ្លួនជាច្រើនដែលអាចមានឥទ្ធិពលលើចរិតលក្ខណៈរបស់វា។

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាលោកស្រី លី អាយលែន បានជំរុញដល់រាជរដ្ឋាភិបាលឱ្យត្រៀមលក្ខណៈសម្រាប់ការកើតឡើងនៃករណីជំងឺកូវីដ-១៩នាពេលអនាគត និងការបន្តបំប្លែងខ្លួននៃវីរុសនេះ។

លោកស្រីថា៖ «ខណៈពេលដែលយើងប្រឈមមុខទៅនឹងភាពមិនប្រាកដប្រជានៃវីដុសបំប្លែងថ្មី អូមីក្រុងផ្ដល់ឱកាសឱ្យយើងប្រឈមមុខទៅនឹងភាពមិនប្រកដប្រជានៃវីរុសបំប្លែងថ្មី អូមីក្រុងផ្ដល់ឱកាសឱ្យយើងក្នុងការពង្រឹងសមត្ថភាព និងប្រព័ន្ធសុខាភិបាលដោយយើងត្រូវត្រៀមរៀបចំបម្រុងសម្រាប់ការកើនឡើងជាគំហុកណាមួយនៃជំងឺកូវីដ-១៩ ដែលអាចឱ្យយើងជៀសវាងបានពីសភាពការរាតត្បាតទៅហួសខ្សែបន្ទាត់ក្រហម ដែលធ្វើឱ្យប្រព័ន្ធសុខាភិបាលទទួលបន្ទុកធ្ងន់ធ្ងរ ឬអាចហួសកម្រិតដែលអាចទ្រាំទ្របាន ហើយក៏អាចការពារប្រជាជនងាយរងគ្រោះបានផងដែរ។ វិធានការទាំងនេះ ជួយយើងក្នុងការបន្តបើកដំណើរការប្រទេសឡើងវិញដោយសុវត្ថិភាពនិងនិរន្តភាព» ។

អង្គការសុខភាពពិភពលោកកំណត់នូវប្រភេទរបស់មេរោគបំប្លែងថ្មីកូវីដ-១៩ ដែលបានរកឃើញនៅ ទ្វីបអាហ្វ្រិក ដោយបានដាក់ឈ្មោះថា Omicron កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឱ្យដឹងថាគិតត្រឹមថ្ងៃទី៧ ខែធ្នូ មានប្រទេសចំនួន៥៧ត្រូវបានរាយការណ៍ពីការរកឃើញនៃមេរោគកូវីដ-១៩បំប្លែងថ្មីនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក