ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កែវ រ៉េមី៖ សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរត្រូវបានសម្ដេចតេជោសង្គ្រោះបានជាលើកទី២

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានលើកឡើងថានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើយុទ្ធនាការជួយសង្គ្រោះនូវ«សិទ្ធិរស់រានមានជីវិត»ដែលជាសិទ្ធិសំខាន់ជាងគេបង្អស់ដល់ពលរដ្ឋកម្ពុជាបាន២ដងរួចហើយដែលរួមមាន ការវាយផ្ដួលរំលំរបបខ្មែរក្រហម និងម្ដងទៀតគឺយុទ្ធនាកាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានធានានូវសិទ្ធរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរជាលើកទី២។

ក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយ EAC News ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី ថាយុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩កាលពីកន្លងទៅជាសកម្មភាពប្រវត្តិសាស្ត្រដើម្បីធានានូវសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរជាលើកទី២បន្ទាប់ពីរបបខ្មែរក្រហម។ លោកបន្ថែមថានៅពេលដែលកូវីដ-១៩រាតត្បាលខ្លាំងហើយរដ្ឋាភិបាលបានសម្រេចបិទប្រទេសបានធ្វើឱ្យអង្គការសង្គមស៊ីវិលមួយចំនួនរិះគន់ថាបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋក្ដី តែបើពិនិត្យពីចេតនាគឺរដ្ឋាភិបាលធ្វើឡើងដើម្បីធានាដល់សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋក្នុងការបញ្ជៀសការឆ្លងរាលដាលទ្រង់ទ្រាយធំ ដែលលោកថាគឺជាចេតនាល្អនិងអាចទទួលយកបាន។

លោកបន្ថែមទៀតថា ការធ្វើយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងជូនពលរដ្ឋដោយឥតគិតថ្លៃពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាគឺជាការធានាខុសត្រូវមួយទៀតចំពោះអាយុជីវិតពលរដ្ឋ ក៏ដូចជាសកម្មភាពដ៏ធំក្នុងការសង្គ្រោះនូវសិទ្ធិរស់រានមានជីវិត ដែលធ្វើឱ្យមានសិទ្ធិផ្សេងៗទៀតជូនពលរដ្ឋជាលើកទី២ បន្ទាប់ពីការវាយរំលំរបបខ្មែរក្រហម។

លោកថា៖ «ឥឡូវនេះយើងចូលដល់ការធ្វើប្រក្រីតភាពនៃការបើកប្រទេសត្រលប់មកវិញ ដែលបង្ហាញឱ្យឃើញថាសិទ្ធិរស់រានមានជីវិតត្រូវបានធានា សិទ្ធិទទួលបានការអប់រំ សិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចគឺអ្នកប្រកបរបរទទួលទានគឺគាត់បានធ្វើអាជីវកម្មប្រក្រតីឡើងវិញ យើងបានបើកទេសចរណ៍វ៉ាក់សាំង បើកព្រំដែនបើកអីទាំងអស់ត្រលប់មកប្រក្រតីភាព។ អញ្ចឹងទាំងសិទ្ធិកីឡាទាំងអីដែលយើងនឹងមានការរៀបចំ SEA Game ឆ្នាំ២០២៣ទៀតអញ្ចឹងនេះជាការចូលរួមរបស់ប្រជាពលរដ្ឋជោគជ័យទាំងអស់គ្នា win-win policy សម្រាប់ប្រជាជនកម្ពុជា។ ដែលខ្ញុំមើលថាជាបរិបទមួយដែលខ្ញុំគិតថាគួរយកមកលើកក្នុងការអបអរទិវាសិទ្ធិមនុស្ស១០ធ្នូ» ។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីសម្រេចបាន១០០%នូវការចាក់វ៉ាក់សាំងជូនក្រុមពលរដ្ឋគោលដៅដែលមានជាង១០លាននាក់។ ការសម្រេចជោគជ័យនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានធ្វើឱ្យមានប្រព័ន្ធភាពស៊ាំសាធារណក្នុងការទប់ទល់នឹងជំងឹកូវីដ-១៩។

នៅថ្ងៃទី៩ ខែវិច្ឆិកានេះ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ១២ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១ករណី ខណៈអ្នកជំងឺ១៣នាក់បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣នាក់សុទ្ធតែជាអ្នកមិនបានទទួលវ៉ាក់សាំងកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក