លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

កម្ពុជាប្រារព្វទិវាសិទ្ធិមនុស្ស១០ធ្នូក្រោមប្រធានបទ «រួមគ្នាលើកស្ទួយសិទ្ធិមនុស្សក្រោមបរិបទកូវីដ-១៩»

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានឱ្យដឹងថាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ក្រោមប្រធានបទ «រួមគ្នាលើកស្ទួយសិទ្ធិមនុស្សក្រោមបរិបទកូវីដ-១៩» ដែលនឹងប្រារព្ធទៅនៅក្នុងខេត្តកំពង់ចាមនាថ្ងៃសុក្រស្អែកនេះ។

លោក កែវ រ៉េមី បានប្រាប់ EAC News ថាការជ្រើសរើសប្រធានបទដោយសារពិភពលោកស្ថិតក្រោមការគំរាមកំហែងពីបញ្ហានៃជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់មនុស្សជាច្រើនជាពិសេសគឺសិទ្ធិរស់រានមានជីវិតតែម្ដង។ លោកបញ្ជាក់ថា ការជ្រើសរើសប្រារព្ធនៅខេត្តកំពង់ចាមគឺដោយសារស្របពេលដែលគណៈកម្មាធិការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពាក់កណ្ដាលអាណត្តិ UPR នៅ ក្នុងខេត្តនោះ។

លោកថា៖ «យើងក៏មានការចូលរួមជាមួយ OHCHR ដែលគាត់បានអញ្ជើញតែខ្ញុំអត់បានចូលរួមមានតែផ្ញើជាសំឡេងជាមួយEUគាត់រួមគ្នាជាមួយបារាំងហើយក៏មានOHCHRពីខាងហ្ស៊ឺណែវនិងបណ្ដាប្រទេសផ្សេងៗទៀតដូចជាស៊ុយអែតគេនាំគ្នាធ្វើនៅ អាឡឺយ៉ង។ យើងក៏មានបិទបដាផ្សព្វផ្សាយផងដែរទាក់ទងនឹងការអបអរសាទរទិវាសិទ្ធិមនុស្ស១០ធ្នូ» ។

លោកបន្ថែមថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានលើកស្ទួយនូវសិទ្ធិមនុស្សបានយ៉ាងប្រសើរក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលនាំឱ្យកម្ពុជាអាចបើកនូវសង្គមសេដ្ឋកិច្ចឡើងវិញដែលធ្វើឱ្យសិទ្ធិនៃការរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការងារ និងសិទ្ធិសេដ្ឋកិច្ចបានត្រលប់មកវិញដល់ពលរដ្ឋកម្ពុជា។

មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ បានប្រកាសជាសកលដំបូងនៃសិទ្ធិមនុស្ស និងជាសមិទ្ធិផលដ៏សំខាន់ដំបូងបង្អស់របស់អង្គការសហប្រជាជាតិបន្ទាប់ពីបង្កើតឡើងនៅឆ្នាំ១៩៤៥។

សិទ្ធិមនុស្សគឺជាសិទ្ធិដែលមនុស្សត្រូវមានវាជាសិទ្ធិសកល និងចំពោះមនុស្សគ្រប់រូបដោយមិនគិតពីសញ្ជាតិ ភេទ ព័ណ៌សម្បុរ សាសនា ឬស្ថានភាពណាមួយនោះទេ។ សិទ្ធិសំខាន់ៗនៃសិទ្ធិមនុស្សរួមមាន សិទ្ធិរស់រានមានជិវិត សិទ្ធិទទួលបានអាហាររូបត្ថម្ភ សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការងារធ្វើ សិទ្ធិក្នុងការតំហែទាំសុខភាព និងសិទ្ធិសេរីភាព៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក