ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: រដ្ឋមន្ត្រី វង សូត រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ពីស្ថានភាពអ្នកជំងឺអូទីស្សឹម

កណ្តាល៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត ថាបច្ចុប្បន្នបញ្ហាពិការភាពសតិបញ្ញា អូទីស្សឹម កំពុងក្លាយជាការបារម្ភដែលរាជរដ្ឋាភិបាលត្រូវបន្ថែមការយកចិត្តទុកដាក់។

លោករដ្ឋមន្ត្រី វង សូត បានលើកឡើងក្នុងពេល ជួបសំណេះណាលជាមួយជនមានពិការភាព អូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នេះថាស្ថានភាពជនមានពិការភាពត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបង្កើនការយកចិត្តទុកដាក់ជាបន្តបន្ទាប់។ លោកបន្ថែមថា បច្ចុប្បន្នបញ្ហាពិការភាព អូទីស្សឹម កំពុងតែបង្កជាការបារម្ភដល់ឪពុកម្ដាយនៃកូន ហើយរដ្ឋាភិបាលក៏កំពុងបង្កើនការយកចិត្តទុកដាក់លើបញ្ហានេះផងដែរ។

លោកថា៖ «ពិការមានច្រើនប្រភេទហើយពិការបែបអូទីសឹ្សមនេះគឺវាមានការលំបាក ព្រោះពិការបែបនេះគឺទាក់ទងទៅនឹងប្រាជ្ញាស្មារតី ដែលពេលខ្លះយើងប្រាប់អោយគាត់អង្គុយ តែគាត់បែរជាឈរដោយមិនយល់ថាយើងនិយាយពីអ្វីផងក៏ថាបានដែលនេះគឺជាលក្ខណៈមួយដែលជនពិការភាពមួយប្រភេទ ហៅថា អូទីសឹ្សម ដែលត្រូវមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល» ។

លោករដ្ឋមន្រី្តក៏បានថ្លែងអំណរគុណដល់អ្នកដែលមើលថែជនមានពិការភាព អូទីសឹ្សម ដោយថាការមើលថែអ្នកជំងឺអូទីស្សឹម គឺត្រូវការភាពអត់ធ្មត់ និងត្រូវការមនុស្សយ៉ាងតិ២នាក់ក្នុងការមើលថែនិងព្យាបាល។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី វង សូត បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ ដល់សិស្សានុសិស្សពិការភាព ចំនួន ២០៥នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូចំនួន ៤៨នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅខេត្តកណ្តាល។ ជាមួយគ្នានោះដែរលោកក៏បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ សម្ភារអនាម័យ សម្រាប់ការពារជំងឺកូវីដ-១៩ អាវយឺតនិងថវិកា ចំនួន ៤០លានរៀល ដល់វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅខេត្តកណ្តាលផងដែរ។

ក្នុងទិវាជនពិការជាតិ និងអន្តរជាតិ ៣ ធ្នូ ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់បន្តលើកស្ទួយសុខុមាលភាពជនមានពិការភាពឱ្យកាន់តែប្រសើរឡើងដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា ក្នុងនោះក៏អំពាវនាវដល់ក្រសួងស្ថាប័នរដ្ឋ និងឯកជនបញ្ជៀសនូវការរើសអើងលើជនមានពិការភាពផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក