ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្ដេចតេជោ ថាការបង្កកទ្រព្យសម្បត្តិលើមន្ត្រីកម្ពុជាដោយអាមេរិកជាទណ្ឌកម្មដែលគ្មានឥទ្ធិពល

កណ្តាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើមន្ត្រីជាន់ខ្ពស់កម្ពុជាដោយសហរដ្ឋអាមេរិកកាលពីកន្លងទៅ គឺគ្រាន់តែជាសញ្ញានយោបាយប៉ុណ្ណោះ និងថាទោះដាក់៥០០ដងទៀតក៏គ្មានឥទ្ធិពលអ្វីដល់កម្ពុជានោះទេ។

ថ្លែងក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចអរគុណចំពោះអន្តរជាតិដែលមិនទទួលលុយពលរដ្ឋកម្ពុជាដាក់ក្នុងធនាគារខ្លួនដោយថាការមិនទទួលនេះបានធ្វើឱ្យពលរដ្ឋកម្ពុជាបង្វិលលុយមកវិនិយោគក្នុងស្រុកដែលធ្វើឱ្យមានការរីកចំរើនដូចបច្ចុប្បន្ន។ សម្ដេចថាច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យដែលអាមេរិកដាក់កន្លងមកគ្មានឥទ្ធិពលនោះទេ។ 

សម្ដេចតេជោថ្លែងថា៖ «អារឿងដាក់ទណ្ឌកម្មនៅ បរទេស ទោះបីប្រកាស៥០០ដង ៥០០ជាតិ ការដាក់នេះជាសញ្ញានយោបាយប៉ុណ្ណោះទោះបីដាក់មកលើខ្ញុំ ខ្ញុំឌឺឱ្យទៀតអ្នកណាភ្លើណាស់ឱ្យគេយកឱ្យអស់ហ្មងទៅ កុំឱ្យវាពិបាកពេក។ […] អ្នកឯងអនុម័តក៏អនុម័តទៅស្អីបន្ដិចមកគំរាមនេះគំរាមនោះអើ! គំរាមទៅ គេគំរាមមួយជីវិតទៅហើយខ្ញុំមិនខ្វល់រឿងច្បាប់ប្រជាធិបតេយ្យអីហ្នឹងទេ។

បច្ចុប្បន្នមានមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល៣នាក់ហើយដែលត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិដែលមាននៅ សហរដ្ឋអាមេរិករួមមានមេបញ្ជាការកងអង្គរក្សលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងទ័ពជើងទឹក លោក ទៀ វិញ និងអគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិ លោក ចៅ  ភិរុណ។

កាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ សហរដ្ឋអាមេរិកប្រកាសថាខ្លួននឹងរៀបចំបញ្ជីឈ្មោះអ្នកដែលអាមេរិកចាត់ទុកថាជាអ្នករំលោភសិទ្ធិមនុស្ស ពុករលួយ និងបំផ្លាញប្រជាធិបតេយ្យតាមរយៈច្បាប់ប្រជាធិតេយ្យរបស់ខ្លួន ដែលថានឹងប្រកាសឈ្មោះនៅសប្ដាហ៍ក្រោយ។ ទោះជាយ៉ាងណាសម្រាប់អ្នកវិភាគទំនាក់ទំនងអន្តរជាតិបានចាត់ទុកថាអាមេរិកកំពុងដើរតួរជាអ្នកចាត់ចែងពិភពលោក និងកំពុងប្រើប្រាស់អំណាចរបស់ខ្លួនបំពានលើអធិបតេយ្យលើរដ្ឋឯករាជ្យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក